VOV WorldVOV World
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន
22/09/2016 09:29
(VOV)_នាថ្ងៃទី២១ កញ្ញា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានជួបសន្ទនាជាមួយលោក Hiroshi Fukada ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន (VOV)_នាថ្ងៃទី២១ កញ្ញា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រី ក្រសួងនគរបាលវៀតណាម បានជួបសន្ទនាជាមួយលោក Hiroshi Fukada ឯកអគ្គរដ្ឋ ទូតជប៉ុនប្រចាំនៅវៀតណាម បានមកជំរាបលា ដោយបាន​បញ្ចប់បេសកកម្មការទូត នៅវៀតណាម។ នៅទីនេះ រដ្ឋមន្ត្រី To Lam បានសង្កត់​ធ្ងន់ទៅលើការរួមវិភាគទានយ៉ាង សកម្ម  ឯកអគ្គរដ្ឋទូតជប៉ុន​​លោក Hiroshi Fukada​ បានរួមចំណែកសំខាន់ក្នុងការជំរុញ ទំនាក់ទំនងមិត្តភាពប្រពៃណី​រវាង​ប្រទេសទាំងពីរ។ រដ្ឋមន្ត្រីក៏មានគោលបំណងថា៖​ បន្ទាប់ពីពេលត្រឡប់ទៅ​ប្រទេស​វិញ លោក Hiroshi Fukada​ បន្តមានការរួមវិភាគទាន ចំពោះការអភិវឌ្ឍ​ន៍ទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាងប្រទេសទាំងពីរ។ រីឯ  លោក Hiroshi Fukada​ បានអះអាងថា៖ បន្ទាប់ពីពេលវិលត្រឡប់ទៅប្រទេសវិញ លោក នឹងខំប្រឹង​ប្រែងធ្វើអស់ពីកម្លាំងចិត្ត របស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងមិត្តភាពនិង កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕