រដ្ឋអំណាចអ៊ុយក្រែនបិទផ្លូវមួយចំនួនដែលតភ្ជាប់នឹងតំបន់ Donetsk និង Lugansk
18/08/2015 11:21
(VOVworld) – នាថ្ងៃទី ១៧ សីហា ក្រុមប្រឹក្សារសន្តិសុខ ជាតិនិងការពារប្រទេស អ៊ុយក្រែនបានឲ្យដឹងថា៖ Kiev បានបិទផ្លូវមួយចំនួនទៅកាន់តំបន់ជំលោះ គឺ Donetsk និង Lugansk ភាគខាងកើតប្រទេសនេះសំដៅធានារ សុវត្ថភាពសំរាប់ ប្រជាពលរដ្ឋនៅតំបន់ជំវិញ។

រដ្ឋអំណាចអ៊ុយក្រែនបិទទ្វារផ្លូវមួយចំនួនដែលតភ្ជាប់នឹងតំបន់ Donetsk និង Lugansk (Image: VNA) (VOVworld) – នាថ្ងៃទី ១៧ សីហា ក្រុមប្រឹក្សារសន្តិសុខជាតិនិងការពារប្រទេស អ៊ុយក្រែនបានឲ្យដឹងថា៖ Kiev បានបិទផ្លូវមួយចំនួនទៅកាន់តំបន់ជំលោះ គឺ Donetsk និង Lugansk ភាគខាងកើតប្រទេសនេះសំដៅធានារសុវត្ថភាពសំរាប់ ប្រជាពលរដ្ឋនៅតំបន់ជំវិញ។ ក្នុងករណីការប៉ះទង្គិចរីករាលដាល វិធានការណ៍ ដូច្នេះនឹងត្រូវបានអនុវត្តចំពោះបណ្ដាខ្សែផ្លូវចរាចរណ៍ផ្សេងៗទៀត។ ដោយសារ ស្ថានភាពការប៉ះទង្គិច ចាប់ពីថ្ងៃទី ២១ មករា កន្លងទៅ រដ្ឋអំណាចអ៊ុយក្រែនបាន អនុវត្តយន្តការចរាចរណ៍ពិសេសទៅកាន់តំបន់ភាគខាងកើតនៃប្រទេសនេះ ជាពិសេគឺសាធារណៈរដ្ឋស្វ័យប្រកាស Donetsk (DPR) និង Lugansk (LPR)។ ដល់ថ្ងៃទី ២៦ មិថុនា បទហ៊ុំព័ទ្ធចរាចរណ៍ត្រូវបានបន្ធូស្រាល។ ក្នុងពេលនោះ DPR ប្រកាសថា៖ ការបិទផ្លូវរបស់រដ្ឋអំណាចអ៊ុយក្រែននៅតំបន់ ទីប្រជុំជន បានរំលោភលើកិច្ចព្រមព្រៀងទីក្រុងមីនស្ក៕
Related





