VOV WorldVOV World
រដ្ឋអំណាចតំបន់ Brussels ហាមឃាត់ធ្វើបាតុកម្មប្រឆាំងជនឥស្លាម
31/03/2016 10:32
(VOVworld) – កាសែត Spiegel របស់អាល្លឺម៉ង់ នាថ្ងៃទី ៣០ មិនា បានឲ្យដឹងថា៖ បណ្ដាអ្នកធ្វើការស៊ើបអង្គេត បានរកឃើញក្នុងកំព្យូទ័ររបស់ភេរវករនានាដែលបាន ចូលរួមវាយប្រហារទៅលើទីក្រុង Brussels (បែលហ្ស៊ីក) ផែនការនិងរូបថតស្តីពី ទីកន្លែងវាយប្រហារភេរវកម្ម ក្នុងនោះ មុខសញ្ញាវាយប្រហារជាបន្តគឺនាយក រដ្ឋមន្ត្រីបែលហ្ស៊ីក លោក Charles Michel។
រដ្ឋអំណាចតំបន់ Brussels ហាមឃាត់ធ្វើបាតុកម្មប្រឆាំងជនឥស្លាម (Image: VNA) (VOVworld) – កាសែត Spiegel របស់អាល្លឺម៉ង់ នាថ្ងៃទី ៣០ មិនា បានឲ្យដឹងថា៖  បណ្ដាអ្នកធ្វើការស៊ើបអង្គេតបានរកឃើញក្នុងកំព្យូទ័ររបស់ភេរវករនានាដែលបាន  ចូលរួមវាយប្រហារទៅលើទីក្រុង Brussels (បែលហ្ស៊ីក) ផែនការនិងរូបថតស្តីពី  ទីកន្លែងវាយប្រហារភេរវកម្ម ក្នុងនោះ មុខសញ្ញាវាយប្រហារជាបន្តគឺនាយក រដ្ឋមន្ត្រីបែលហ្ស៊ីក លោក Charles Michel។ ព្រួយបារម្ភចំពោះមុខរលកប្រឆាំង ជំទាស់ជនឥស្លាមដែលកំពុងកើនឡើងនៅបែលហ្ស៊ីកនិងព័ត៌​មានវាយប្រហារ  ភេរវកម្មតម្រង់ទៅលើនាយករដ្ឋមន្ត្រីនៃប្រទេសនេះ រដ្ឋអំណាចតំបន់ Brussels  បានចេញបទហាមឃាត់ធ្វើបាតុកម្មប្រឆាំងជនឥស្លាម។ នាថ្ងៃដដែល អភិបាល  ខ័ណ្ឌ Molenbeek លោក Francois Schepmans បាចេញផ្សាយបទហាមឃាត់ ធ្វើបាតុកម្មប្រឆាំងជនឥស្លាមពោលខាងលើបន្ទាប់ពីក្រុមស្តាំជ្រុលនិយមវ័យក្មេង  មួយរបស់បារាំបានអំពាវនាវអ្នកគាំទ្រចូលរួមការបាតុកម្មនៅខ័ណ្ឌ Molenbeek  នាថ្ងៃទី ២ មេសា ខាងមុខ ដោយទិសស្លោក «ចូរបញ្តេញចេញជនឥស្លាម»។ បទហាមឃាត់នេះត្រូវបានអនុវត្តនៅខ័ណ្ឌចំនួន ១៩ ទាំងមូលក្នុងរដ្ឋធានី  Brussels៕​

More