VOV WorldVOV World
រដ្ឋសភាពិភាគ្សាអំពីដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
23/05/2014 09:10
Vovworld-ក្នុងសម័យពិភាគ្សាតាមក្រុមៗនាព្រឹកថ្ងៃទី២៣ឧសភា ស្ដីពី​ស្ថាន​ភាព​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៤និង​ដំណោះស្រាយ​នាពេលខាងមុខ
រដ្ឋសភាពិភាគ្សាអំពីដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
លោក Do Van Duong សមាជិកសភាទីក្រុងហូជីមិញ (VOV)         Vovworld-ក្នុងសម័យពិភាគ្សាតាមក្រុមៗនាព្រឹកថ្ងៃទី២៣ឧសភា ស្ដីពី​ស្ថាន​ ភាព​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៤និង​ដំណោះស្រាយ ​នាពេលខាងមុខ សមាជិកសមាជិការជាច្រើនបានកត់សម្គាល់ការខំប្រឹង​ប្រែង របស់រដ្ឋាភិបាលដើម្បីឆ្លងកាត់លើការលំបាក។ ម៉ាក្រូសេដ្ឋកិច្ចបាន​មាន​បំរែបំរួល សកម្ម។ ​អតិផរណាត្រូវបានទប់ស្កាត់។ ទំនិញសេសសល់នៃ​អចលន​វត្ថុ​គិតមក ដល់ខែកុម្ភៈឆ្នាំ២០១៤បានថយចុះ២៧,៨៩%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ទៅមិញ។ ក្នុងខណៈស្ថានភាពពិភពលោកនៅមានបំរ៉ែបំរួលស្មុគស្មាញ​ពិបាកប៉ាន់ ស្មាន សមាជិកសមាជិការសភាជាច្រើនចាត់ទុកថា ដើម្បីសំរេចគោលដៅឆ្នាំ២០១៤ ត្រូវព្យាករណ៍ដ៏ត្រឹមត្រូវ​ស្ថាន​ភាព​ពីនោះមានដំណោះស្រាយសមស្របក្នុងការគ្រប់ គ្រងសេដ្ឋកិច្ច​សង្គម។ លោក Do Van Duong សមាជិកសភាទីក្រុងហូជីមិញបានស្នើរ ថា៖          “មុនបង្អស់ត្រូវពិនិត្យឡើងវិញការបែងចែកថវិការរដ្ឋចំពោះសំណង់គំរោងការ នៃឆ្នាំ២០១៤និងប៉ុន្មានឆ្នាំបន្ត។ ពីឥឡូវយើងត្រូវអនុវត្តគោលនយោបាយរិតត្បិត​ដើម្បីប្រមូលផ្ដុំប្រភពកំលាំងសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេសគឺត្រូវផ្លាស់ប្តូរ​ថ្មី ​ទីផ្សារនាំចេញ ប្រមូលផ្ដុំទៅបណ្ដាប្រទេស EU អាមេរិក។ ក្នុងវិស័យ​ប្រេង​ឧស្ម័ន​ក៏ត្រូវអំពាវនាវឲ្យក្រុមហ៊ុនធំៗបរទេសមកធ្វើអាជីវកម្មត្រូវឆ្លៀតគ្រប់ប្រភពកំលាំង​ដើម្បីធានាប្រភពចំណូលនិងរក្សាបានអធិបតេយ្យភាព។”         ស្ដីពីបញ្ហាសង្គម ជាក់ស្ដែងគឺវិស័យកសិកម្មកសិករនិងជនបទ លោកស្រី Nguyen Thi Nghia សមាជិការសភាមណ្ឌល Hai Phong បានលើកមតិថា៖         “កម្មវិធីកសាងជនបទថ្មីនៅមានភាពយឺតយាវ និងប្រមូលជាច្រើនទៅលើការ វិនិយោគកសាង​ហេដ្ឋាន​រចនាសម្ព័ន្ធ។ ដោយហេតុនេះត្រូវយកចិត្តទុកដាក់សមស្រប ដល់ការ​អភិវឌ្ឍន៍វប្បធម៍ កែលំអរបរិយាកាសវិនិយោគឲ្យសក្តិសមព្រមទាំងផ្លាស់ប្តូរ របៀបផលិតកម្ម ផ្លាស់ប្តូរមុខរបរផលិតកម្មអាជីវកម្មដើម្បីជួយប្រជាជនធ្វើមានស្រប​ច្បាប់និងចីរភាព៕”

More