អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VOV) |
នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងរាយការណ៍ជូន រដ្ឋសភាពីលទ្ធផលនៃការពិភាក្សាតាមក្រុមៗនិងការបកស្រាយបំភ្លឺ ទទួលយកមតិ យោបល់របស់សមាជិកសភា ស្ដីពីការបញ្ចប់មុខតំណែងប្រធានរដ្ឋ។ សេចក្ដីសម្រេច ចិត្តស្ដីពីការបញ្ចប់មុខតំណែងប្រធានរដ្ឋ នឹងត្រូវបានបោះឆ្នោតតាមរយៈការចុចប៊ូតុង អេឡិចត្រូនិក។ បន្ទាប់នោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងដាក់ជូនរដ្ឋសភានូវ បញ្ជីឈ្មោះបេក្ខជនសម្រាប់បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ ហើយសមាជិកសភា នឹងបន្តពិភាក្សាតាមក្រុមៗអំពីគម្រោងបញ្ជីឈ្មោះបេក្ខជននេះផងដែរ៕








