VOV WorldVOV World
រដ្ឋសភាជប៉ុនអនុម័តលើថវិការរដ្ឋសំរាប់ឆ្នាំសារពើពន្ធ ២០១៥
10/04/2015 08:39
(VOVworld) – នាថ្ងៃទី ៩ មេសា រដ្ឋសភាជប៉ុនបានអនុម័ត លើថវិការរដ្ឋធំបំផុតក្នុង ប្រវត្តិសាស្ត្រសំរាប់ឆ្នាំសារពើពន្ធ ២០១៥ ដែលមានតំលៃ ៨០៣ ពាន់លានដុល្លាអាមេរិក (ចាប់ពីថ្ងៃទី ១ មេសា ឆ្នាំ ២០១៥) សំដៅសា្តរខឿនសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ​របស់ជប៉ុនឡើង​វិញ។
រដ្ឋសភាជប៉ុនអនុម័តលើថវិការរដ្ឋសំរាប់ឆ្នាំសារពើពន្ធ ២០១៥
រដ្ឋសភាជប៉ុនអនុម័តលើថវិការរដ្ឋសំរាប់ឆ្នាំសារពើពន្ធ ២០១៥ (Image: VNA) (VOVworld) – នាថ្ងៃទី ៩ មេសា រដ្ឋសភាជប៉ុនបានអនុម័តលើថវិការរដ្ឋធំបំផុតក្នុង ប្រវត្តិសាស្ត្រសំរាប់ឆ្នាំសារពើពន្ធ ២០១៥ ដែលមានតំលៃ ៨០៣ ពាន់លាន ដុល្លាអាមេរិក (ចាប់ពីថ្ងៃទី ១ មេសា ឆ្នាំ ២០១៥) សំដៅសា្តរខឿនសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ​របស់ជប៉ុនឡើង​វិញ។ ការអនុវត្តថវិការរដ្ឋត្រូវបានផ្អាកដោយការបោះ ឆ្នោតស កលដែលនាយករដ្ឋមន្ត្រី  Shinzo Abe បានរៀបចំនាខែធ្នូរឆ្នាំ ២០១៤ កន្លងទៅ។ ព្រឹទ្ធសភាជប៉ុនបានអនុម័តលើថវិការរដ្ឋនេះដោយមានការគាំទ្រ របស់សម្ព័ន្ធភាពកាន់ អំណាចដឹកនាំដោយគណៈបក្សប្រជាធិបតេយ្យសេរីភាព របស់លោក Abe បន្ទាប់ពី សភាជាន់ទាបនៃប្រទេសនេះបានអនុម័ត នាថ្ងៃទី ១៣ មិនា កន្លងមក។ ថវិការរដ្ឋដំបូង សំរាប់ឆ្នាំសារពើពន្ធ ២០១៥ នឹងត្រូវបានប្រើប្រាស់ ក្នុងការដោះស្រាយបញ្ហាថយចុះកំណើនសេដ្ឋកិច្ចរបស់ជប៉ុនដែលអូសបន្លាយ ក្នុងរយៈពេលកន្លងមក៕