រដ្ឋសភាកម្ពុជាអនុម័តសមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី
09/04/2015 11:36
(VOVworld)-ដោយទទួលបានសម្លេងគាំទ្រចំនួន ១១៣/១១៧ រដ្ឋសភាកម្ពុជា នាថ្ងៃទី៩មេសា បាន បោះឆ្នោតអនុម័តជាឯកឆ័ន្ទសមាសភាព

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន (VOVworld)-ដោយទទួលបានសម្លេងគាំទ្រចំនួន១១៣/១១៧ រដ្ឋសភាកម្ពុជា នាថ្ងៃ ទី៩មេសា បានបោះឆ្នោតអនុម័តជាឯកឆ័ន្ទសមាសភាពនៃគណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោត (NEC) ថ្មី ដោយមានសមាជិកចំនួន៩នាក់។ NEC ទើបនឹងបាន អនុម័តតាមសំណើររបស់គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច និងគណៈ បក្សសង្រ្គោះជាតិ(CNRP) ប្រឆាំង។ គណៈបក្សនីមួយៗមានសមាជិក ចូលរួម NEC ចំនួន៤នាក់ ហើយសមាជិកទី៩ ជាអ្នកអព្យាក្រិត ដែលបានឧទ្ទេស នាមតាមកិច្ច ព្រមព្រៀងរវាងគណៈបក្សទាំងពីរ។ ហើយសមាជិកទាំង៩នាក់នេះ ពុំមែនជាសមា ជិករបស់គណៈបក្សនយោបាយណាមួយទៀតឡើយគឺក្លាយទៅជា សមាជិករបស់ NEC អព្យាក្រិត។ តាមការពិនិត្យរបស់មជ្ឈដ្ឋានអ្នកវិភាគថា ការដែល CPP និង CNRP បាន អនុ ម័តរួមគ្នា សមាសភាព NEC ថ្មីនេះ នឹងរួមចំណែកធានាស្ថិរភាពស្ថានភាពនយោបាយនៅកម្ពុជានាពេលខាងមុខ។តាមផែនការ គណៈកម្មាធិការនេះនឹង បង្ហាញ មុខនាថ្ងៃទី១៣មេសាខាងមុខ៕
Related





