VOV WorldVOV World
រដ្ឋសភានេប៉ាល់កំណត់ថ្ងៃទី ៣ សីហា រៀបចំការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មី
02/08/2016 10:47
(VOVworld) – អគ្គលេខាធិការរដ្ឋសភានេប៉ាលបានឲ្យ ដឹងថា៖ នាថ្ងៃទី ៣ សីហា ខាងមុខ រដ្ឋសភានៃប្រទេស នេះនឹងបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី ជំនួស ឲ្យលោក KP Sharma Oli ដែលបានលាលែងពីដំណែង មុនពេលការបោះឆ្នោត គ្មានទំនុកទុកចិត្តចំពោះ រដ្ឋាភិបាលរបស់លោក។
រដ្ឋសភានេប៉ាល់កំណត់ថ្ងៃទី ៣ សីហា រៀបចំការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មី
រដ្ឋសភានេប៉ាល់កំណត់ថ្ងៃទី ៣ សីហា រៀបចំការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មី (VNA) (VOVworld) – អគ្គលេខាធិការរដ្ឋសភានេប៉ាលបានឲ្យដឹងថា៖ នាថ្ងៃទី ៣ សីហា ខាងមុខ រដ្ឋសភានៃប្រទេសនេះនឹងបោះឆ្នោតជ្រើសតាំងនាយក រដ្ឋមន្ត្រីថ្មី ជំនួស ឲ្យលោក KP Sharma Oli ដែលបានលាលែងពីដំណែងមុន ពេលការបោះឆ្នោត គ្មានទំនុកទុកចិត្តចំពោះរដ្ឋាភិបាលរបស់លោក។ សារព័ត៌មាននេប៉ាល់បានវិភាគ ថា៖  ប្រធានគណៈបក្ស CPN-MC លោក Pushpa Kamal Dahal អាចត្រូវបាន ជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីថ្មី ដោយសារលោកទទូលបានការគាំទ្រពីគណៈ បក្សសមាជ-គណៈបក្សធំ បំផុតនៅនេប៉ាល់។ ប្រធានាធិបតីនេប៉ាល់ លោក Bidhya Devi Bhandari នាថ្ងៃទី ១ សីហា បានផ្ញើរសំបុត្រទៅរដ្ឋសភាដើម្បីដាស់ តឿនដំណើរការ ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ហើយអំពាវនាវឲ្យគណៈបក្សនយោ បាយទាំង អស់ក្នុងរដ្ឋសភាខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មីមួយ៕