រដ្ឋសភាផ្ដល់មតិអំពីគំរោងច្បាប់សកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន
11/08/2015 10:36
(VOVworld) - នាព្រឹកថ្ងៃទី១១ សីហា គណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភាវៀតណាម បានបន្តរបៀបវារៈនៃ សម័យប្រជុំលើកទី៤០ ដោយផ្តល់មតិអំពីគំរោង ច្បាប់សកម្ម ភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុម ប្រឹក្សាប្រជាជន។

(VOVworld) - នាព្រឹកថ្ងៃទី១១ សីហា គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម បានបន្តរបៀបវារៈនៃសម័យប្រជុំលើកទី៤០ ដោយផ្តល់មតិអំពីគំរោងច្បាប់សកម្ម ភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន។បញ្ហាធំចំនួនពីរដែលត្រូវបាន យកមកពិភាគ្សានោះគឺការកំណត់អំពីសកម្មភាពយកសម្លេងទំនុកទុកចិត្ត បោះ សម្លេងទំនុកទុកចិត្ត និងការកំណត់អំពីការសួរដេញដោលនិងឆ្លើយការសួរដេញ ដោល។ស្ដីពីបញ្ហាបោះសម្លេងទំនុកទុកចិត្ត ប្រធានគណៈកម្មាធិការទទួលបន្ទុក បញ្ហាសង្គមកិច្ចរបស់រដ្ឋសភាលោកស្រី Truong Thi Mai បានវិភាគថា៖ ប្រធានគណៈកម្មាធិការទទួល បន្ទុកបញ្ហាសង្គមកិច្ចរបស់រដ្ឋសភាលោកស្រី Truong Thi Mai (រូបថត៖Vietnamplus) “ការបោះសម្លេងទំនុកចិត្តទុកជាសិទ្ធិមួយដែលត្រូវបានកំណត់សំរាប់រដ្ឋសភា ដោយបោះសម្លេងទំនុកទុកចិត្តចំពោះអ្នកកាន់មុខដំណែងដោយរដ្ឋសភាជ្រើស តាំងឬសាច្ចានុម័ត។នេះជាការកំណត់នៃរដ្ឋធម្មនុញ្ញហើយត្រូវបានរក្សទុកដល់ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ដំណើរការនេះខុសប្លែកយ៉ាងពេញលេញបើប្រៀបនឹង ការយកសម្លេងទំនុកទុកចិត្ត វាស្អិតរមួតណាស់”។ ស្ដីពីសកម្មភាពឃ្លាំមើលរបស់ក្រុមប្រឹក្សាប្រជាជន តំណាងគណៈកម្មាធិការ ច្បាប់ នៃរដ្ឋសភាបានលើកសំណើរថា នឹងបន្តវេណច្បាប់នាបច្ចុប្បន្នដោយ កំណត់ថា ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ស្រុក និងឃុំសុទ្ធតែមានសមត្ថកិច្ច ឃ្លាំមើល៕
Related





