រដ្ឋសភាអាមេរិកបើកសម័យសួរដេញដោលសំដៅបំភ្លឺយុទ្ធនាការស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតី
08/03/2017 10:42
(VOVworld) – នាថ្ងៃទី ៧ មិនា ប្រធានគណៈកម្មាធិការ ចារកម្មសភាជាន់ទាប អាមេរិក លោក Devin Nunes បាន ប្រកាសថា៖ រដ្ឋសភាអាមេរិកនឹងបើកសម័យ សួរដេញដោល ដំបូងដើម្បីបំភ្លឺទំនាក់ទំនងរវាងក្រុមស្វែងរកសម្លេងគាំទ្រ នៃប្រធានាធិបតី លោក Donald Trump និងរដ្ឋាភិបាលរុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិប តីអាមេរិកឆ្នាំ ២០១៦ នាថ្ងៃទី ២០ មិនា ខាងមុខ។

ប្រធានគណៈកម្មាធិការចារកម្មសភាជាន់ទាប អាមេរិក លោក Devin Nunes (VNA) (VOVworld) – នាថ្ងៃទី ៧ មិនា ប្រធានគណៈកម្មាធិការចារកម្មសភាជាន់ទាប អាមេរិក លោក Devin Nunes បានប្រកាសថា៖ រដ្ឋសភាអាមេរិកនឹងបើកសម័យ សួរដេញដោលដំបូងដើម្បីបំភ្លឺទំនាក់ទំនងរវាងក្រុមស្វែងរកសម្លេងគាំទ្រនៃ ប្រធានាធិបតី លោក Donald Trump និងរដ្ឋាភិបាលរុស្ស៊ីក្នុងការបោះឆ្នោត ប្រធានាធិប តីអាមេរិកឆ្នាំ ២០១៦ នាថ្ងៃទី ២០ មិនា ខាងមុខ។ សម័យសួរ ដេញដោលនេះនឹង ពិនិត្យមើលរាល់បញ្ហារួមមានការចោទប្រកាន់រវាងមជ្ឈដ្ឋាន មន្ត្រីរុស្ស៊ីជាមួយសមា ជិកមួយចំនួននៃគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ព័ត៌មានដែលត្រូវបានលេចធ្លាយនិងការចោទប្រកាន់ អ្នកប្រមុខសេតវិមានស្តីពី ការដែលអតីតប្រធានាធិបតីអាមេរិក លោក Barack Obama បានលួចស្តាប់ការ ចរចារតាមទូរស័ព្ទនៅអាគារ Trump ផង ដែរ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៧ មិនា សេតវិមានបាន បដិសេធព័ត៌មានស្តីអំពីការដែលប្រធានាធិបតី អាមេរិក លោក Donald Trump បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅអាមេរិក លោក Sergei Kislyak នៅវ៉ាស៊ីនតោន ក្នុងរយៈពេលប្រព្រឹត្តទៅ យុទ្ធនាការ ស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦ កន្លងមក៕
Related





