VOV WorldVOV World
រដ្ឋសភាអេស្ប៉ាញគាំទ្រកញ្ចប់ជំនួយទី ៣ សំរាប់ក្រិក
19/08/2015 08:37
(VOVworld) – ដោយមានសម្លេងគាំទ្រចំនួន ២៩៧ សំលេងប្រឆាំងចំនួន ២០ រដ្ឋសភាអេស្ប៉ាញបាន បោះឆ្នោតគាំទ្រកញ្ចាប់ប្រាក់ជំនួយទី ៣ សំរាប់ក្រិក នាថ្ងៃទី ១៨ សីហា។
រដ្ឋសភាអេស្ប៉ាញគាំទ្រកញ្ចប់ជំនួយទី ៣ សំរាប់ក្រិក
រដ្ឋសភាអេស្ប៉ាញគាំទ្រកញ្ចប់ជំនួយទី ៣ សំរាប់ក្រិក (Image:VNA) (VOVworld) – ដោយមានសម្លេងគាំទ្រចំនួន ២៩៧ សំលេងប្រឆាំងចំនួន ២០ រដ្ឋសភាអេស្ប៉ាញបានបោះឆ្នោតគាំទ្រកញ្ចាប់ប្រាក់ជំនួយទី ៣ សំរាប់ ក្រិក នាថ្ងៃទី ១៨ សីហា។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ចអេស្ប៉ាញ​ លោក Luis de Guindos បានអះអាងថា៖ ប្រទេស នេះជានិច្ច កាលគាំទ្រ Athen។ ក្នុងពេលនោះ សមាជិកសភាអេស្ប៉ាញមួយ ចំនួនបាន ប្រឆាំងជំទាស់សេចក្តីសម្រេចពោលខាងលើ ហើយចាត់ទុកថា ៖ ក្រិកក៏ដូចជា ប្រទេសអឺរ៉ុបផ្សេងៗទៀតនឹងបន្តមានកំហុសឆ្គងនៅពេល គិតថាមានតែបណ្ដា វិធានការសេដ្ឋកិច្ចត្បិតត្បៀតទេដែលអាចធ្វើឲ្យផ្លាស់ ប្តូរស្ថានភាពនាបច្ចុប្បន្នបាន។ ក្នុងកញ្ចប់ប្រាក់ជំនួយសំរាប់ក្រិកដែល មានតំលៃ ៨៦ ពាន់លានអឺរ៉ូខាងមុខ អេស្ប៉ាញបានរួមវិភាគទានចំនួន ប្រាក់ ១០,៥ ពាន់លានអឺរ៉ូ៕