VOV WorldVOV World
រដ្ឋសភាវៀតណាមពិភាគ្សាអំពីការផ្លាស់ប្តូរថ្មីនិងលើកកំពស់សកម្មភាព។
04/06/2012 10:38
នាព្រឹកថ្ងៃទី៤មិថុនា ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភា វៀតណាម Uong Chu Luu រដ្ឋសភាបានដំណើរការពិភាគ្សានៅសាលប្រជុំ អំពីគំរោងការណ៍ផ្លាស់ប្តូរថ្មីនិងលើកកំពស់​ប្រសិទ្ឋភាពក្នុងសកម្មភាពនៃ រដ្ឋសភា។
រដ្ឋសភាវៀតណាមពិភាគ្សាអំពីការផ្លាស់ប្តូរថ្មីនិងលើកកំពស់សកម្មភាព។
                                                   Vovworld-នាព្រឹកថ្ងៃទី៤មិថុនា ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភា វៀតណាម Uong Chu Luu រដ្ឋសភាបានដំណើរការពិភាគ្សានៅសាលប្រជុំ អំពីគំរោងការណ៍ផ្លាស់ប្តូរថ្មីនិងលើកកំពស់​ប្រសិទ្ឋភាពក្នុងសកម្មភាពនៃ រដ្ឋសភា។បណ្តាមតិបានសំដែងនូវការឯកភាពចំពោះគំរោងការណ៍នេះ ដើម្បីឆ្លើយតបនឹងសំណូមពរកសាងនីតិរដ្ឋសង្គមនិយមវៀតណាមរបស់ ប្រជាជន ដើម្បី ប្រជាជន ដោយប្រជាជន។ចំពោះសកម្មភាពជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោត មតិស្ទើតែទាំងអស់បានចាត់ទុកថាគប្បីរៀបចំរូបភាព ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតជាច្រើនដូចជាជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោត នៅអង្គភាពឆ្នោត នៅកន្លែងរស់នៅ​និងនៅកន្លែងប្រកប ការងារជាដើ​ម។សមាជិកាសភាមណ្ឌល Thai Nguyen  លោកស្រីLe Thi Nga បានលើកមតិថា  “  អំពីការបោះឆ្នោតទំនុកទុកចិត្តចំពោះបណ្តាដំណែងដែល រដ្ឋសភា​ជ្រើសតាំងនិងអនុម័ត  ខ្ញុំស្រុះចិត្តចំពោះការដែលគណះកម្មាធិការ អចិន្រ្តៃរដ្ឋសភាកសាងពង្រាងបែបបទស្តីពី ការបោះឆ្នោតទំនុកទុកចិត្ត។ ការបោះឆ្នោតទំនុកទុកចិត្តអាចដំណើរការតាមរូបភាពសាម័ញ្ញឫវិសាម័ញ្ញ“៕

More