VOV WorldVOV World
រដ្ឋសភាវៀតណាមពិភាក្សាអំពី ពង្រាងសេចក្តីសម្រេចចិត្តអំពីការបោះឆ្នោតទំនុកទុកចិត្ត
13/06/2014 09:33
(VOVworld)-បន្តកិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាម នីតិកាលទី១៣នាព្រឹកថ្ងៃទី១៣ មិថុនា​រដ្ឋសភាបាន ពិភាក្សាលើពង្រាងច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម )
រដ្ឋសភាវៀតណាមពិភាក្សាអំពី ពង្រាងសេចក្តីសម្រេចចិត្តអំពីការបោះឆ្នោតទំនុកទុកចិត្ត
 (VOVworld)-បន្តកិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៣នាព្រឹកថ្ងៃ ទី១៣  មិថុនា​រដ្ឋសភាបានពិភាក្សាលើពង្រាងច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម ) និងច្បាប់ ធ្វើ វិសោធនកម្ម​បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់អនុវត្តន៍សាល ដេការរដ្ឋវេណី។     ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៣ (រូបថតៈ vov.vn)                 នាពេលរសៀលថ្ងៃដដែល រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ ដើម្បី អនុម័តលើច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ ធានារាប់រងសុខាភិបាល និងពិភាក្សាអំពីពង្រាងសេចក្តីសម្រេចចិត្ត ស្តីអំពី ការយកសន្លឹកទំនុកទុកចិត្តនិងការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ ដំណែង ដោយរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនជ្រើសតាំងឬសច្ចានុម័ត។               មុននោះនាពេលរសៀលថ្ងៃទី១២មិថុនា ក្នុងការឆ្លើយសំនួរសួរដេញ ដោលរបស់ សមាជិក សមាជិការសភា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាង​ថា រហូតដល់បច្ចុប្បន្ននេះ ខឿនសេដ្ឋកិច្ចរបស់ វៀតណាមគឺមិនពឹងផ្អែកទៅលើខឿនសេដ្ឋកិច្ចរបស់ ប្រទេសដទៃឡើយ។​ ប៉ុន្តែ ក្នុងដំណើរការធ្វើសមាហរណកម្មគឺមិន​មែន ឯករាជ្យទាំងស្រុងឡើយ។ ដូច្នេះ ដំណោះស្រាយដែលរដ្ឋាភិបាលវៀតណាមដាក់ ចេញ ដើម្បីអនុវត្តន៍ខឿន សេដ្ឋកិច្ចម្ចាស់ការក្នុងស្ថានភាពថ្មី គឺ ជម្រុញការរៀបចំហេដ្ឋា រចនាសម្ព័ន្ធខឿ សេដ្ឋកិច្ចឡើងវិញ​ជាពិសេស ការផ្លាស់ប្តូររូបសណ្ឋានកំណើន ដើម្បីឲ្យ ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ឲ្យខ្លាំងក្លាជាងទៀត៕