VOV WorldVOV World
រដ្ឋសភាវៀតណាមពិភាក្សាអំពីសំណើរបង្កើនថវិការ សំរាប់ផ្នែកសុខាភិបាល
08/11/2013 09:02
សមាជិកសមាជិការសភាវៀតណាមបានអះអាងថា៖គោលនយោបាយធានារ៉ាប់រងសុខាភិបាលជាគោល នយោបាយស្នូល១
រដ្ឋសភាវៀតណាមពិភាក្សាអំពីសំណើរបង្កើនថវិការ សំរាប់ផ្នែកសុខាភិបាល
          រូបថតVNA   Vovworld- ថ្លែងមតិនាថ្ងៃទី៨វិច្ឆិកាក្នុងកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តគោល នយោបាយច្បាប់ធានារ៉ាប់រងសុខាភិបាលក្នុងដំណាក់កាល២០០៩-២០១២បណ្តា សមាជិកសមាជិការសភាវៀតណាមបានអះអាងថា៖គោលនយោបាយធានារ៉ាប់រង សុខាភិបាលជាគោលនយោបាយស្នូល១ក្នុងគោលនយោបាយសុខុមាលភាពសង្គម។រហូតមកដល់ពេលនេះចំនួនប្រជាជនវៀតណាមប្រមាណ៧០%បាន​ចូលរួមធានារ៉ាប់ រងសុខាភិបាល។ដើម្បីរួមចំណែកកែលំអគុណភាពពិនិត្យព្យាបាលជំងឺនិងឆ្ពោះ​ទៅការ ដែលប្រជាជនទាំង​មូលចូលរួមការធានារ៉ាប់រងសុខាភិបាលនោះគឺការ បង្កើន ថវិការ សំរាប់ផ្នែកសុខាភិបាលជាប្រការចាំបាច់។លោកស្រីNguyen Thu Anhសមាជិការសភាម Lam Dong  ស្នើរថា៖“  រដ្ឋសភាគួរ បង្កើន ថវិការសំរាប់ផ្នែកសុខាភិបាលតទៅទៀតដើម្បី ថែទាំសុខភាពជូនប្រជាជនប្រកបដោយប្រសិទ្ឋភាពនិងសមភាព។នាប៉ុន្មានឆ្នាំកន្លងមក រដ្ដាភិបាលបានមានការយកចិត្តទុកដាក់ដល់ការវិនិយោគទុនសំរាប់ផ្នែកសុខាភិបាល។ ប៉ុន្តែទុន វិនិយោគនេះនៅតិចពុំទានបំពេញតម្រូវការសាងសង់មន្ទីរពេទ្យនិងផ្នែកសុខា ភិបាលបង្ការរោគនៅឡើយ។ដោយហេតុនេះ ខ្ញុំស្នើរថា៖រដ្ឋាភិបាល បង្កើនថវិការសំរាប់ផ្នែកសុខាភិបាលតទៅទៀត៕ “

More