រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ទទួលជួបពលរដ្ឋ
25/11/2013 11:36
Vovworld-បណ្ដាសមាជិកសមាជិការសភាវៀតណាមបានបឆ្នោតអនុម័តលើច្បាប់ទទួលជួបពលរដ្ឋនិងពិភាគ្សាអំពីគំរោងច្បាប់ការពារបរិស្ថាន(ធ្វើវិសោធនកម្ម)

រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ទទួលជួបពលរដ្ឋ (VOV) Vovworld-បណ្ដាសមាជិកសមាជិការសភាវៀតណាមបានបោះឆ្នោតអនុម័ត លើច្បាប់ទទួលជួបពលរដ្ឋនិងពិភាគ្សាអំពីគំរោងច្បាប់ការពារបរិស្ថាន(ធ្វើ វិសោធនកម្ម)ក្នុងសម័យធ្វើការរបស់សម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី ១៣នារសៀលថ្ងៃទី២៥វិច្ឆិកា។ ចាប់ផ្ដើមសម័យធ្វើការ រដ្ឋសភាបានស្ដាប់សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភានិងជាប្រធានគណៈកម្មាធិការច្បាប់លោក Phan Trung Ly អានរបាយការណ៍អធិប្បាយប្រមូលមតិសុក្រិដ្ឋពង្រាងច្បាប់ទទួលជួបពលរដ្ឋ។ ជា មួយសម្លេងគាំទ្រចំនួន៨៤%រដ្ឋសភាបានអនុម័តលើច្បាប់ទទួលជួបពលរដ្ឋ។ ច្បាប់ទទួលជួបពលរដ្ឋមាន៩ជំពុក៣៦មាត្រា។ ច្បាប់ពោលខាងលើនឹងមាន សុពលភាពចាប់ពីថ្ងៃទី១កក្កដាឆ្នាំ២០១៤។ ពិភាគ្សាអំពីគំរោងច្បាប់ការពារបរិស្ថាន(ធ្វើវិសោធនកម្ម) នារសៀលថ្ងៃទី ២៥វិច្ឆិកា សមាជិកសមាជិការសភាមួយចំនួនបានចាត់ទុកថា បរិស្ថាននិងបំរែ បំរួលអាកាសធាតុមានទំនាក់ទំនងជិតស្និទ្ធ។ ប៉ុន្តែនាបច្ចុប្បន្នខ្លឹមសារអំពីបំរែ បំរួលអាកាសធាតុនៅក្នុងបណ្ដាមាត្រារបស់ពង្រាងច្បាប់។ លោកស្រី Mai Thi Thuy សមាជិការសភាមណ្ឌល Tuyen Quang បានស្នើរថា៖ “បំរែបំរួលអាកាសធាតុនិងសមស្របនឹងបំរែបំរួលអាកាសធាតុកំពុងជាបញ្ហាក្តៅ គគុករបស់ពិភពលោក។ តប់ទល់នឹងបំរែបំរួលអាកាសធាតុជាភារកិច្ចដ៏សែន សំខាន់ចំពោះវៀតណាម។ ដូច្នេះខ្ញុំសូមស្នើរតាក់តែងជំពុក១ដោយឡែកអំពីការទប់ទល់នឹងបំរែបំរួលអាកាសធាតុ។” មុននោះ នាព្រឹកថ្ងៃទី២៥វិច្ឆិកា រដ្ឋសភាវៀតណាមបានធ្វើការនៅសាលប្រជុំដើម្បីអនុម័តលើច្បាប់ការពារនិងភូតគាមរុក្ខជាតិក្រោមអធិតីភាពរបស់អនុប្រធាន រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងពិភាគ្សានៅសាលប្រជុំអំពីគំរោង ច្បាប់សំណង់(ធ្វើវិសោធនកម្ម)។ មុនពេលដំណើរការអនុម័តនោះ រដ្ឋសភាបានស្ដាប់ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិស្ថានលោក Phan Xuan Dung អានរបាយការណ៍អធិប្បាយប្រមូលមតិសុក្រិដ្ឋពង្រាងច្បាប់ការពារនិងភូតគាមរុក្ខជាតិដែលត្រូវបាន សមាជិកសមាជិការសភាពិភាគ្សានៅសាលប្រជុំ។ ជាមួយសម្លេងគាំទ្រប្រមាណ ៨៧%រដ្ឋសភាបានអនុម័តលើច្បាប់ការពារនិងភូតគាមរុក្ខជាតិ។ បន្ទាប់នោះ រដ្ឋសភាបានពិភាគ្សាអំពីគំរោងច្បាប់សំណង់(ធ្វើវិសោធនកម្ម)៕
Related






