VOV WorldVOV World
រុស្ស៊ីព្រមាន NATO មិនគប្បីបង្កើតកងទ័ពជើងទឹកនៅសមុទ្រខ្មៅ
16/06/2016 07:02
(VOVworld) - ថ្លែងមតិនាថ្ងៃទី១៥ មិថុនា លោក Andrei Kelin មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសរុស្ស៊ី បានព្រមានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មិនគប្បីបង្កើតកងទ័ពជើងទឹកនៅសមុទ្រខ្មៅ ដោយសារចាត់ទុកថា សកម្មភាពនេះនឹងបំផ្លិចបំផ្លាញសន្តិសុខតំបន់ក៏ដូចជាទំនាក់ទំនងដ៏ផុយស្រួយរវាងម៉ូស្គូនិង NATO។មុ
រុស្ស៊ីព្រមាន NATO មិនគប្បីបង្កើតកងទ័ពជើងទឹកនៅសមុទ្រខ្មៅ
កងទ័ពជើងទឹករុស្ស៊ីទើបនឹងបានបំពេញបន្ថែមនាវាពិឃាតសំរាប់កងនាវាសមុទ្រខ្មៅ (រូបថត៖defenseworld.net) (VOVworld) - ថ្លែងមតិនាថ្ងៃទី១៥ មិថុនា លោក Andrei Kelin មន្ត្រីជាន់ខ្ពស់មួយរូប នៃក្រសួងការបរទេសរុស្ស៊ី បានព្រមានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មិនគប្បីបង្កើតកងទ័ពជើងទឹកនៅសមុទ្រខ្មៅ ដោយសារចាត់ទុកថា សកម្ម ភាពនេះនឹងបំផ្លិចបំផ្លាញសន្តិសុខតំបន់ក៏ដូចជាទំនាក់ទំនងដ៏ផុយស្រួយរវាងម៉ូស្គូ និង NATO។មុននោះ នាថ្ងៃទី១៤ មិថុនា អគ្គលេខាធិការ NATO លោក Jens Stoltenberg ប្រកាសថា ប្លុកយោធានេះបានសំរេចបន្តបង្កើនវត្តមាននៅ សមុទ្រខ្មៅ ប៉ុន្តែសេចក្ដីសំរេចចុងក្រោយត្រូវការអនុម័តនៅសន្និសីទកំពូល NATO នៅប៉ូឡួញ នាថ្ងៃទី៨និងថ្ងៃទី៩ កក្កដាខាងមុខ។នាបច្ចុប្បន្ន មានទាហាន NATO ពី២ពាន់៥រយ ដល់៣ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសនានានៅ តំបន់ Baltic និងប៉ូឡួញ៕