រុស្ស៊ីចោទប្រកាន់ទួរគីឧបត្ថម្ភសំរាប់ IS
17/02/2016 08:42
(VOVworld) - ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី១៦ កុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍ឲ្យដឹងថា ទួរគីប្ដេជ្ញាចិត្ត មិនទុកឲ្យទីប្រជុំជន Azaz របស់ស៊ីរីធ្លាក់មកលើការ កាន់កាប់របស់កងកម្លាំងជន Kurd ឡើយដោយសារ ប្រទេសនេះផ្អែកទៅលើខ្សែផ្លូវមួយដើម្បីផ្ដល់ឧបត្ថម្ភសំរាប់ក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។

ទាហានជន Kurd បំពេញភារកិច្ចនៅតំបន់មួយចំណុះព្រំដែនស៊ីរី - ទួរគី (រូបថត៖AFP/TTXVN) (VOVworld) - ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី១៦ កុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍ ឲ្យដឹងថា ទួរគីប្ដេជ្ញាចិត្តមិនទុកឲ្យទីប្រជុំជន Azaz របស់ស៊ីរីធ្លាក់មកលើការកាន់កាប់ របស់កងកម្លាំងជន Kurd ឡើយដោយសារប្រទេសនេះផ្អែកទៅលើខ្សែផ្លូវមួយដើម្បី ផ្ដល់ឧបត្ថម្ភសំរាប់ក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។អ្នកនាំពាក្យ ក្រសួងការបរ ទេសរុស្ស៊ីលោកស្រី Maria Zakharova នៅពេលនិយាយដល់ វាស៊ីនតោននិងសម្ព័ន្ធ ភាពយោធាក៏កំពុងធ្វើសកម្មភាពនៅស៊ីរី បានលើកច្បាស់ ថា ដៃគូមួយចំនួនរបស់ រុស្ស៊ីបានសំណូមពរឲ្យរុស្ស៊ីមិនខិតមកជិតរបៀងមួយ កំណាត់ដែលមានប្រវែង ចំនួន១០០គីឡូម៉ែត្រនៅលើខ្សែព្រំដែនស៊ីរី - ទួរគីជុំវិញ តំបន់ Azaz។លោកស្រី Zakharova បានសង្កត់ធ្ងន់ថា ប្រការនេះគឺសំដៅធានាឲ្យ ការផ្គត់ផ្គង់អាវុធនិង ស្បៀងអាហារពីទួរគីឆ្លងតំបន់នេះសំរាប់ ISនិងក្រុមភេរវកម្ម ផ្សេងៗទៀត បន្ត ប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ៕
Related





