រុស្ស៊ីមិនយល់ព្រមជាមួយលទ្ធផលនៃការស៊ើបអង្កេតអំពីករណីដែលស៊ីរីប្រើប្រាស់អាវុធគីមី
31/08/2016 08:56
(VOVworld) - នាថ្ងៃទី៣០ សីហា ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអ.ស.ប លោក Vitaly Churkin ប្រកាសថា រុស្ស៊ីមានសំណួរដ៏ធ្ងន់ធ្ងរស្ដីអំពីការស៊ើបអង្កេតដឹកនាំ ដោយអ.ស.ប តាមនោះសំរេចថា រដ្ឋអំណាចស៊ីរីបាន ប្រើប្រាស់អាវុធគីមី ព្រមទាំងមិនយល់ព្រមជាមួយលទ្ធផលនោះទេ។

ជនរងគ្រោះក្នុងការវាយប្រហារដោយឧស្ម័ន Clo ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី៣០ សីហា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ.ស.ប លោក Vitaly Churkin ប្រកាសថា រុស្ស៊ីមានសំណួរដ៏ធ្ងន់ធ្ងរស្ដីអំពីការស៊ើបអង្កេតដឹកនាំ ដោយអ.ស.ប តាមនោះសំរេចថា រដ្ឋអំណាចស៊ីរីបានប្រើប្រាស់អាវុធគីមី ព្រមទាំង មិនយល់ព្រមជាមួយលទ្ធផលនោះទេ។ថ្លែងមតិក្រោយពីកិច្ចប្រជុំសម្ងាត់របស់ក្រុម ប្រឹក្សាសន្តិសុខអ.ស.បស្ដីអំពីបញ្ហាពោលខាងលើ លោក Churkin បាន ឲ្យដឹងថា មានសំណួរមួយចំនួនដែលត្រូវបំភ្លឺឲ្យបានច្បាស់ មុនពេលរុស្ស៊ីយល់ ព្រមជាមួយ លទ្ធផលទាំងអស់នៃការស៊ើបអង្កេតមនេះសិន។មុននោះ តាមរបាយការណ៍រួម មួយរបស់អ.ស.បនិងស្ថាប័នឃ្លាំមើលអាវុធគីមីពិភពលោក (OPCW) ថា កងទ័ព រដ្ឋាភិបាលស៊ីរីត្រូវមានការទទួលខុសត្រូវចំពោះករណីវាយប្រហារដោយឧស្ម័ន Clo តម្រង់ទៅលើជនស៊ីវិលនាពេលកន្លងទៅ៕
Related





