VOV WorldVOV World
រុស្ស៊ីនិងទួរគីឯកភាពជំរុញបទឈប់បាញ់នៅស៊ីរី
28/12/2016 08:27
(VOVworld) – នាថ្ងៃទី ២៧ ធ្នូ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា៖ រដ្ឋមន្ត្រី ការបរទេសនៃប្រទេសនេះ លោក Sergey Lavrov និងសមភាគីទួរគី លោក Mevlut Cavusoglu បានឯកភាពជំរុញបទឈប់បាញ់នៅស៊ីរី ហើយត្រៀមខ្លួន​ជាស្រេចរៀបចំការចរចារសន្តិភាព តាមកាលកំណត់ដែលនឹងប្រព្រឹត្តទៅនៅ ទីក្រុង Astana កាហាក់ស្ថាន។
រុស្ស៊ីនិងទួរគីឯកភាពជំរុញបទឈប់បាញ់នៅស៊ីរី
រុស្ស៊ីនិងទួរគីឯកភាពជំរុញបទឈប់បាញ់នៅស៊ីរី (VNA) (VOVworld) – នាថ្ងៃទី ២៧ ធ្នូ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា៖ រដ្ឋមន្ត្រី ការបរទេសនៃប្រទេសនេះ លោក Sergey Lavrov និងសមភាគីទួរគី លោក   Mevlut Cavusoglu បានឯកភាពជំរុញបទឈប់បាញ់នៅស៊ីរី ហើយត្រៀមខ្លួន​ ជាស្រេចរៀបចំការចរចារសន្តិភាពតាមកាលកំណត់ដែលនឹងប្រព្រឹត្តទៅនៅ ទីក្រុង Astana កាហាក់ស្ថាន។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថែម ទៀតថា៖  ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការសម្រេចយ៉ាង ឆាប់ៗរាល់កិច្ចព្រមព្រៀងទាក់ទិនដល់ស្ថានការពិតជាក់ស្តែងដើម្បីបញ្ឈប់ សកម្មភាពយោធានៅស៊ីរីដាក់ឲ្យដាច់ដោយឡែកភាគីប្រឆាំងមជ្ឈន្ដិកចេញ ពីអង្គការភេរវកម្មនិងរៀបចំឲ្យជំនួបខាងមុខនៅក្រុង Astana។ រដ្ឋមន្ត្រីការ បរទេស Sergey Lavrov ក៏បានឲ្យដឹងថែមទៀតថា៖ ឥឡូវនេះ រដ្ឋាភិបាលស៊ីរី កំពុងដំណើរ ការចរចារជាមួយភាគីប្រឆាំងមុនពេលការសន្ទនាបើកទូលាយ នៅទីក្រុង Astana ។ ក្នុងពេលនោះ ប្រភពព័ត៌មានការទូតបានឲ្យដឹងថា៖ មន្ត្រីយោធារបស់រុស្ស៊ីនិង ទួរគីមួយចំនួនបានមានការសន្ទនាជាមួយភាគី ប្រឆាំងនាពេលថ្មីៗនេះដើម្បីពិភាក្សាអំពីលក្ខណ្ឌនៃបទឈប់បាញ់មួយនៅ ស៊ីរី។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២៧ ធ្នូ កងទ័ពអាមេរិក និងរុស្ស៊ីកំពុងបង្កើនការពិភាក្សាអំពីការប្រយុទ្ធ ប្រឆាំងនឹងអង្គការរដ្ឋ ឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរី៕