VOV WorldVOV World
រុស្ស៊ីនិងទួរគីបន្តស្ដារឡើងវិញនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច
10/10/2016 11:37
(VOVworld) - ថ្លែងមតិនៅទីក្រុង Istanbul ប្រទេសទួរគី នាថ្ងៃទី៩ តុលា ក្រោយពីជំនួបសន្ទនាជាមួយតំណាង រុស្ស៊ីនោះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចទួរគីលោក Nihat Zeybekchi ឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហព័ន្ធរុស្ស៊ីនិងទួរគី គ្រោងនឹងត្រូវបានចុះហត្ថលេខានាចុងឆ្នាំ២០១៧។
រុស្ស៊ីនិងទួរគីបន្តស្ដារឡើងវិញនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចទួរគីលោក Nihat Zeybekchi (រូបថត៖primanews) (VOVworld) - ថ្លែងមតិនៅទីក្រុង Istanbul ប្រទេសទួរគី នាថ្ងៃទី៩ តុលា ក្រោយពី ជំនួបសន្ទនាជាមួយតំណាងរុស្ស៊ីនោះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចទួរគីលោក Nihat Zeybekchi ឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហព័ន្ធរុស្ស៊ី និង ទួរគី គ្រោងនឹងត្រូវបានចុះហត្ថលេខានាចុងឆ្នាំ២០១៧។រីឯខ្លួនវិញ រដ្ឋមន្រ្តីសេដ្ឋ កិច្ចរុស្ស៊ីលោក Alexei Ulyukayev អះអាងថា ប្រទេសនេះនិងទួរគីនឹងចុះ ហត្ថលេខា លើកម្មវិធីសហប្រតិបតិ្តការសេដ្ឋកិច្ច វប្បធម៌និងវិទ្យាសាស្ត្របច្ចេក ទេសដំណាក់ កាល៤ឆ្នាំនាខែមករាឆ្នាំ២០១៧។លោក Alexei Ulyukayev ក៏បាន ឲ្យដឹងថែមទៀត ថា រុស្ស៊ីនឹងលុបចោលបទហ៊ុំព័ទ្ធទៅលើការនាំចូលកសិផល ពីទួរគី នាចុងឆ្នាំនេះ ផងដែរ។មុននោះ រុស្ស៊ីបានអនុវត្តន៍បទហ៊ុំព័ទ្ធពោលខាងលើ សំដៅតបតវិញនូវការ ដែលកងទ័ពជើងអាកាសទួរគីបាញ់ទម្លាក់យន្តហោះ Su២៤ របស់រុស្ស៊ីនៅលើដែន ដីស៊ីរីកាលពីខែវិច្ចិកាឆ្នាំ២០១៥៕