VOV WorldVOV World
រុស្ស៊ីនិងប៉្រេស៊ីលជំរុញតំលៃពាណិជ្ជកម្មទ្វេភាគី
21/11/2013 11:22
(VOVworld) – រុស្ស៊ីនិងប៉្រេស៊ីលកំពុងអនុវត្តរាល់វិធានការ លើកកំពស់តំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ១០ ពាន់ លាន ដុល្លាអាមេរិក នាអនាគត។
រុស្ស៊ីនិងប៉្រេស៊ីលជំរុញតំលៃពាណិជ្ជកម្មទ្វេភាគី
រុស្ស៊ីនិងប៉្រេស៊ីលកំពុងអនុវត្តរាល់វិធានការលើកកំពស់តំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ១០ ពាន់លាន ដុល្លាអាមេរិក នាអនាគត។ (Image: Vietnam+) (VOVworld) – រុស្ស៊ីនិងប៉្រេស៊ីលកំពុងអនុវត្តរាល់វិធានការលើកកំពស់តំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ១០ ពាន់លាន ដុល្លាអាមេរិក នាអនាគត។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែល ត្រូវបាននាំចេញក្នុងសន្និសីទកាសែតរួម នៅទីក្រុងមូស្គូរ នាថ្ងៃទី ២០ វិច្ឆិកា ជាមួយសមភាគីប្រ៉េស៊ីល លោក  Luiz Alberto Figueiredo ដែលកំពុងមាន ដំណើរទស្សនកិច្ចនៅរុស្ស៊ី។ គោលដៅលើកកំពស់តំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីគឺជាផ្នែកមួយក្នុងការព្រមព្រៀងដែលទទួលបានរវាងប្រធានាធិបតី ប៉្រេស៊ីល លោកស្រី Dilma Rousseff និងសមភាគីរុស្ស៊ី លោក Vladimir Putin ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនៃថ្នាក់ដឹកនាំប្រទេសអាមេរិកឡា ទិននេះនាខែធ្នូឆ្នាំ ២០១២។ នាបច្ចុប្បន្ន រុស្ស៊ីគឺជាដៃគូពាណិជ្ជកម្មធំបំផុត របស់ប្រ៉េស៊ីលនៅអឺរ៉ុប ខាងកើត៕