រុស្ស៊ីនិងអាមេរិកប្រកាសបណ្តាផែនការនៅស៊ីរី
05/10/2016 07:05
(VOVworld) – អាមេរិកមិនមិនបោះបង់ការស្វែងរក សន្តិភាពនៅស៊ីរីទេ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានប្រកាសដូច្នេះ នាថ្ងៃទី ៤ តុលា បន្ទាប់ ពីសេតវិមានបានឲ្យដឹងថា៖ គេបញ្ឈប់ការចរចារជាមួយ រុស្ស៊ីអំពីការស្តារឡើងវិញកិច្ចព្រមព្រៀងឈប់បាញ់នៅ ប្រទេសមជ្ឈឹមបូព៌ារនេះ។

រុស្ស៊ីនិងអាមេរិកប្រកាសបណ្តាផែនការនៅស៊ីរី (VNA) (VOVworld) – អាមេរិកមិនមិនបោះបង់ការស្វែងរកសន្តិភាពនៅស៊ីរីទេ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានប្រកាសដូច្នេះ នាថ្ងៃទី ៤ តុលា បន្ទាប់ពីសេតវិមានបានឲ្យដឹងថា៖ គេបញ្ឈប់ការចរចារជាមួយ រុស្ស៊ីអំពីការស្តារឡើងវិញកិច្ចព្រមព្រៀងឈប់បាញ់នៅប្រទេសមជ្ឈឹមបូព៌ារ នេះ។ នាថ្ងៃដដែល អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បាន ប្រកាសថា៖ រុស្ស៊ីនឹងបន្តជួយឧបត្ថម្ភកំលាំងប្រដាប់អាវុធស៊ីរីក្នុងការប្រយុទ្ធ ប្រឆាំងនឹងលិទ្ធភេរវកម្មដោយមិនអើពើដល់កាយវិការផ្អាកការចរចារ ពោលខាងលើរបស់អាមេរិក។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានរិះគន់អាមេរិកមិនអនុវត្តកិច្ចព្រមព្រៀងស្តីពីការបែងចែកបណ្ដា កំលាំងប្រយុទ្ធក៏ដូចជាខ្សែផ្លូវដឹកជញ្ជូនទំនិញមនុស្សធម៌។ ក្រសួងការ បរទេសរុស្ស៊ីបានអំពាវនាវឲ្យអាមេរិកពិនិត្យឡើងវិញសេចក្តីសម្រេចនេះ៕
Related






