VOV WorldVOV World
រុស្ស៊ីនិងអាមេរិកយល់ព្រមជម្រុញសន្និសីទអន្តរជាតិអំពីស៊ីរី
14/09/2013 08:26
រដ្ឋមន្រ្តីការបរទេសអាមេរិកលោកJohn Kerry និងសមភាគីរុស្ស៊ី លោក Sergei Lavrov បានយល់ព្រមចម្រុញ សន្និសីទអន្តរជាតិ
រុស្ស៊ីនិងអាមេរិកយល់ព្រមជម្រុញសន្និសីទអន្តរជាតិអំពីស៊ីរី
ថ្នាក់ដឹកនាំរុស្ស៊ី អាមេរិក និងបេសកជនពិសេសអ.ស.បនៅ Geneva (រូបថតៈAFP/TTXVN) ) (VOVworld)-រដ្ឋមន្រ្តីការបរទេសអាមេរិកលោកJohn Kerry និងសមភាគីរុស្ស៊ី លោក Sergei Lavrov នាថ្ងៃទី១៣កញ្ញាបានយល់ព្រមចម្រុញ សន្និសីទអន្តរជាតិជាថ្មីម្តង ទៀត សំដៅបញ្ចប់សង្រ្គាមផ្ទៃក្នុងនៅស៊ីរី។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌ មាន បន្ទាប់ពីការជួបសន្ទនានៅទីក្រុង Geneva (ស្វិស) ជាមួយ បេសកជនពិសេស អ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Lakhdar Brahimi លោក Kerry និងលោក Lavrov ឲ្យដឹងថា ភាគីទាំងពីរនឹងខំប្រឹងប្រែង ក្នុងការ បញ្ចប់ជំលោះនៅមជ្ឈឹមបូព៌ា។ លោក Lakhdar Brahimi ឲ្យដឹងថា បញ្ហាលុប ចោលអាវុធគីមីនៅស៊ីរី ជាកត្តាសំខាន់ សំដៅ សម្រេចចិត្តរៀបចំបណ្តាសន្និសីទ សន្តិភាពថ្មី៕

More