VOV WorldVOV World
រុស្ស៊ីបានអនុវត្តរាល់កិច្ចសន្យាសំដៅដោះស្រាយវិបត្តិនៅស៊ីរី
18/02/2014 07:11
(VOVworld) – នេះ គឺជាសេចក្តីថ្លែងការបស់រដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Sergei Lavrov ត្រូវបាន នាំចេញ នាថ្ងៃទី​១៧ កុម្ភៈ នៅមូស្គូរ។
រុស្ស៊ីបានអនុវត្តរាល់កិច្ចសន្យាសំដៅដោះស្រាយវិបត្តិនៅស៊ីរី
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov (Image: Vietnam+) (VOVworld) – រុស្ស៊ីបានអនុវត្តរាល់កិច្ចសន្យាសំដៅដោះស្រាយវិបត្តិនៅស៊ីរី។ នេះ គឺជាសេចក្តីថ្លែងការបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ត្រូវបាន នាំចេញ នាថ្ងៃទី​១៧ កុម្ភៈ នៅមូស្គូរ។ ទន្ទឹមនឹងនោះ លោក  Sergei Lavrov ក៏បាន​ឲ្យដឹងថែមទៀតថា៖ រុស្ស៊ីបានអនុវត្តភារកិច្ចបញ្ចុះបញ្ចូលរដ្ឋអំណាចស៊ីរីបញ្ជូន គណៈប្រតិភូទៅកាន់ទីក្រុង Geneva ស្វីសដើម្បីចូលរួមការចរចារ។ រដ្ឋមន្ត្រី​ការបរេសរុស្ស៊ីបានសង្កត់ធ្ងន់ថា៖ បណ្ដាក្រុមភេវរកម្មនៅស៊ីរីបានបបង្កបញ្ហាភាគ ច្រើននាបច្ចុប្បន្ននៅប្រទេសមជ្ឈឹមបូព៌ារនេះ។ ក្នុងពេលនោះ ភារកិច្ចរបស់អាមេរិក គឺបញ្ចុះបញ្ចូលភាគីប្រឆាំងនានានៅស៊ីរីចូលរួមការចរចារ។ប៉ុន្តែ គណៈប្រតិភូនៃ ភាគីប្រឆាំងនៅស៊ីរីដែលបានចូលរួមសន្និសទីទីក្រុង Geneva លើកទី ២ គ្រាន់ តែមានដំណាងនៃក្រុមប្រឹក្សារប្រជាជាតិស៊ីរី (SNC) តែប៉ុណ្ណោះ ក្នុងពេលដែល គ្មានវត្តមានរបស់ភាគីប្រឆាំងចំនួន ២ ផ្សេងទៀត។ រដ្ឋមន្ត្រីការបទេសរុស្ស៊ីក៏ បានប្រកាសថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ស. មិនជ្រៀតជ្រែកមនុស្សធម៌ឆ្លង កាត់ព្រំដែនចូលក្នុង ប្រទេសស៊ីរីទេ។ លោក Lavrov បាននាំចេញសេចក្តីថ្លែង ការពោលខាងលើ បន្ទាប់ពី  សមភាគីអាមេរិក លោក John Kerry បានរិះគន់រុស្ស៊ីក្នុង ការបង្កលក្ខណៈសំរាប់ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បន្តកាន់អំណាច​៕