រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាសមាជិករបស់ BRICS និងអ៊ីរ៉ង់
11/09/2014 08:20
(VOVworld) – រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាមួយ បណ្ដាប្រទេសជាសមាជិក របស់ BRICS និងអ៊ីរ៉ង់ ក្នុង កាលៈទេសៈ ប្រទេសនេះកំពុងប្រឈមមុខនឹងបទដាក់ ទណ្ឌកម្មសេដ្ឋកិច្ច។

រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាសមាជិករបស់ BRICS និងអ៊ីរ៉ង់ (Image: VNA) (VOVworld) – រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាសមាជិក របស់ BRICS និងអ៊ីរ៉ង់ ក្នុងកាលៈទេសៈ ប្រទេសនេះកំពុងប្រឈមមុខនឹងបទដាក់ ទណ្ឌកម្មសេដ្ឋកិច្ច។ នេះគឺជាសេចក្តីថ្លែងការរបស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Arkady Dvorkovich ដែលកំពុងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោករដូវក្ដៅនៅ ទីក្រុង Tianjin របស់ចិន។ តាមលោក Dvorkovich ថា៖ បណ្ដាបទដាក់ទណ្ឌកម្មរបស់ លោកខាងលិចមិនត្រឹមតែបង្កមហន្តរាយសំរាប់ខឿនសេដ្ឋកិច្ចរបស់រុស្ស៊ី ប៉ុណ្ណោះ ទេ ថែមទាំងចំពោះខឿនសេដ្ឋកិច្ចរបស់អឺរ៉ុបទៀតផង។ ដោយហេតុនេះ រុស្ស៊ីនឹង បង្កើន កិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ជួរមុខគឺប្រទេសជាសមាជិក របស់ BRICS ។ ទន្ទឹមនឹងនោះ រុស្ស៊ីនិងអ៊ីរ៉ង់កំពុងបង្កើនកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចសំដៅបង្កើត ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រថ្មីប្រឆាំងនឹងលោកខាងលិច។ ម៉ូស្គូនិង Tehran ទើបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលបង្កើនតំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីឡើង ១០ ដង ក្នុងរយៈពេល ២ ឆ្នាំ៕
Related






