VOV WorldVOV World
រុស្ស៊ីប្រកាសថា គាំទ្របេសកកម្មរបស់ OSCE នៅអ៊ុយក្រែន
23/03/2014 08:46
(VOVworld)-នាថ្ងៃទី២២មិនា រុស្ស៊ីបានសម្តែងការ សង្ឃឹមថា បេសកកម្មឃ្លាំមើល របស់អង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប (OSCE)
រុស្ស៊ីប្រកាសថា គាំទ្របេសកកម្មរបស់ OSCE នៅអ៊ុយក្រែន
រុស្ស៊ី គាំទ្របេសកកម្មរបស់ OSCE នៅអ៊ុយក្រែន (រូបថតៈ AFP) (VOVworld)-នាថ្ងៃទី២២មិនា រុស្ស៊ីបានសម្តែងការសង្ឃឹមថា បេសកកម្មឃ្លាំមើល របស់អង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប (OSCE)នៅអ៊ុយក្រែននឹង សម្រេច បានជោគជ័យ ព្រមទាំងសង្កត់ធ្ងន់ថា អ្នកសង្កេតការណ៍របស់ OSCE មិនបានទៅ កាន់គ្រីមេទេ ក្រោយពីម៉ូស្គូបានរួមបញ្ចូលឧបទ្វីបនេះក្នុងរុស្ស៊ី។សេចក្តីប្រកាស របស់ក្រសួងការបរទេសរុស្ស៊ីបានលើកច្បាស់ថា ភាគីរុស្ស៊ីសង្ឃឹមថា ការបរានុម័ត និងគ្មានការលំអៀងរបស់បណ្តាអ្នកសង្កេតការណ៍អន្តរជាតិ នឹងជួយជំនេះពុះពារ លើវិបត្តិផ្ទៃក្នុងរបស់អ៊ុយក្រែន សម្រេចបានការបង្រួបបង្រួមជាតិ។សេចក្តីប្រកាស នេះក៏ឲ្យដឹងដែរថា បេសកកម្មនេះ បានឆ្លុះបញ្ចាំងការពិតជាក់ស្តែងនយោបាយ គតិយុត្តថ្មី ហើយមិនបើកទូលាយទៅកាន់គ្រីមេ និង Sevastopol ជាផ្នែក១របស់ រុស្ស៊ីដែរ៕