រុស្ស៊ីប្រើសិទ្ធិវេតូអំពីការបង្កើតតុលាការអន្តរជាតិជំនុំជំរះរឿងធ្លាក់យន្តហោះMH17
30/07/2015 07:18
(VOVworld)- នាថ្ងៃទី២៩កក្កដា រុស្ស៊ីបានប្រើ សិទ្ធិវេតូ របស់ខ្លួន ដើម្បី ច្រានចោល សេចក្តីព្រាងមួយស្តីពីការ បោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខ

រុស្ស៊ីប្រើសិទ្ធិវេតូអំពីការបង្កើតតុលាការអន្តរជាតិជំនុំជំរះរឿងធ្លាក់យន្តហោះMH17 (រូបថតៈ RT) (VOVworld)- នាថ្ងៃទី២៩កក្កដា រុស្ស៊ីបានប្រើ សិទ្ធិវេតូរបស់ខ្លួន ដើម្បី ច្រានចោល សេចក្តីព្រាងមួយស្តីពីការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ អំពីការបង្កើតតុលាការអន្តរជាតិជំនុំជំរះរឿងធ្លាក់យន្តហោះ MH17 នៅតំបន់ Donbass ភាគខាងកើតអ៊ុយក្រែននាខែកក្កដាឆ្នាំ២០១៤។ សេចក្តីព្រាងនេះ ទទួល បានការស្រុះចិត្តគំនិតជាច្រើនពីប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ចំនួន១១លើ១៥ និងមានប្រទេសចំនួន៣បោះឆ្នោតអនុបវាទ។ ថ្លែងមតិបន្ទាប់ ពីការបោះឆ្នោត រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ចូនម៉ាឡេស៊ី លោក Liow Tiong Lai បានឲ្យដឹងថា លោកមានក្តីអស់សង្ឃឹមយ៉ាងខ្លាំង ពេលដែលសេចក្តីព្រាង នេះ ពុំទទួលបានការគាំទ្រពី ក្រុមប្រឹក្សានេះក្នុងការអនុវត្តជំហានចាំបាច់ដើម្បីបញ្ចូន ជនឧក្រិដ្ឋបាញ់ធ្លាក់យន្តហោះ MH17 យកទៅផ្តន្ទាទោសតាមច្បាប់។ ក្នុងពេល ជាមួយគ្នា នោះ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអ.ស.ប លោក Vitaly Churkin បាន បន្តថា សេចក្តីព្រាងនេះមិនសមស្រប ហើយការប្រើសិទ្ធិវេតូរបស់រុស្ស៊ីមិនមែន ជា ឧបស័គ្គសម្រាប់រាល់ការសង្កេតឬដំណើរការអនុវត្តច្បាប់ឡើយ៕
Related





