រុស្ស៊ីប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះសេចក្ដីសំរេចរបស់អាមេរិកទាក់ទិនដល់ការផ្អាកកិច្ចចរចារអំពីបញ្ហាស៊ីរី
04/10/2016 10:26
(VOVworld) - ប្រតិកម្មចមំពោះសេចក្ដីសំរេចរបស់ អាមេរិកទាក់ទិនដល់ការផ្អាកកិច្ចចរចារអំពីបញ្ហាស៊ីរី នោះ នាថ្ងៃទី៤ តុលា ក្រសួងការបរទេសរុស្ស៊ីបាន អះអាងថា នេះជាសេចក្ដីសំរេចមួយគួរឲ្យខកចិត្ត យ៉ាងខ្លាំង ព្រមទាំងអំពាវនាវឲ្យវ៉ាស៊ីនតោនពិចារណាឡើងវិញអំពីសេចក្ដីសំរេចនេះ។

(VOVworld) - ប្រតិកម្មចមំពោះសេចក្ដីសំរេចរបស់អាមេរិកទាក់ទិនដល់ការ ផ្អាកកិច្ចចរចារអំពីបញ្ហាស៊ីរីនោះ នាថ្ងៃទី៤ តុលា ក្រសួងការបរទេសរុស្ស៊ីបាន អះអាងថា នេះជាសេចក្ដីសំរេចមួយគួរឲ្យខកចិត្តយ៉ាងខ្លាំង ព្រមទាំងអំពាវនាវឲ្យ វ៉ាស៊ីនតោនពិចារណាឡើងវិញអំពីសេចក្ដីសំរេចនេះ។ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ការសន្ទនាតាមទូរស័ព្ទនាប៉ុន្មានថ្ងៃកន្លងទៅរវាងរដ្ឋមន្រ្តីការបរទេស រុស្ស៊ីនិងអាមេរិក ក៏ដូចជាតាមរយៈកាណាល់ការទូតរបស់ប្រទេសទាំងពីរនៅក្រុង ហ្សឺណែវបានសរឲ្យឃើញនូវការខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តសំដៅស្ថិរភាព ស្ថានភាពនៅទីក្រុង Aleppo ជាកន្លែងដែលបណ្ដាក្រុមជនប្រដាប់អាវុធដោយ ខុសច្បាប់បានបំបែកបទឈប់បាញ់សម្របសម្រួលដោយអាមេរិកនិងរុស្ស៊ីមុន នោះ៕
Related






