រុស្ស៊ីអះអាងជាថ្មីម្តងទៀតនូវការគាំទ្រអធិបតេយ្យភាពឯកភាពនិងបូរណភាពដែនដីរបស់ស៊ីរី
01/09/2015 08:19
(VOVworld)-នៅក្រុងម៉ូស្គូនាថ្ងៃទី៣១សីហា រដ្ឋមន្ត្រី ការបរទេសរុស្ស៊ីលោក Sergey Lavrov បានមានជំនួប សន្ទនាជាមួយអ្នកប្រមុខគណៈកម្មាធិការ

(VOVworld)-នៅក្រុងម៉ូស្គូនាថ្ងៃទី៣១សីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានមានជំនួបសន្ទនាជាមួយអ្នកប្រមុខគណៈកម្មាធិការសម្របសម្រួល ជាតិដើម្បីការផ្លាស់ប្តូរប្រជាធិបតេយ្យនៅស៊ីរី Hassan Abdel Azim តំណាងថ្នាក់ ដឹកនាំរណសិរ្សស៊ីរី គណៈបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យជនឃឺដ និងសហគមន៍ ជនអាស្ស៊ីរី ។ នៅទីនេះ លោក Lavrov បានអះអាងជាថ្មីម្តងទៀត នូវគោលជំហរ របស់រុស្ស៊ីគឺគាំទ្រអធិបតេយ្យភាព ឯកភាពនិងបូរណភាពដែនដីរបស់ស៊ីរី។ លោក Lavrov សម្តែងនូវការជឿជាក់ថា ប្រជាជនស៊ីរីនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុង ការ ដោះស្រាយរាល់បញ្ហាលំបាក់ដែលប្រទេសនេះកំពុងប្រឈមមុខ។ លោក Lavrov ក៏បានជូនដំណឹងជាមួយតំណាងរបស់ភាគីប្រឆាំងនៅស៊ីរីអំពីរាល់ការខំប្រឹង ប្រែងរបស់រុស្ស៊ី សំដៅអនុវត្តការផ្តើមគំនិតរបស់លោកប្រធានាធិបតីរុស្ស៊ី Putin អំពីការបង្កើតសម្ព័ន្ធភាពប្រឆាំងភេរវកម្មមួយ ដោយមានការចូលរួមរបស់ កងទ័ព ស៊ីរីនិងអ៊ីរ៉ាក់ រួមទាំងកម្លាំងប្រដាប់អាវុធប្រឆាំងនៅស៊ីរី ជនឃឺដ គួបផ្សំជាមួយកង កម្លាំងអន្តរជាតិផ្សេងទៀត សំដៅប្រឆាំងការគំរាមកំហែងភេរវកម្មដែលកំពុង កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
Related





