រុស្ស៊ីអនុវត្តន៍វិធានការសន្តិសុខខណៈដែលNATOបង្កើនវត្តមាននៅអឺរ៉ុបខាងកើត
03/04/2014 10:43
(VOVworld)-នាថ្ងៃទី២មេសា តំណាងអចិន្ត្រៃយ៍របស់ រុស្ស៊ីប្រចាំនៅអង្គការសន្ធិ សញ្ញាអាត្លង់ទិចខាងជើង (NATO) លោក Alexander Grushko

ទាហានរុស្ស៊ី (រូបថតៈTHX/TTXVN) (VOVworld)-នាថ្ងៃទី២មេសា តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសន្ធិ សញ្ញាអាត្លង់ទិចខាងជើង (NATO) លោក Alexander Grushko បានប្រកាសថា រុស្ស៊ីនឹងអនុវត្តន៍រាល់វិធាននយោបាយនិងបច្ចេកទេស-យោធាចាំបាច់ ដើម្បី ការពារសន្តិសុខប្រទេសជាតិ ចំពោះមុខសេចក្តីសម្រេចរបស់ NATO ស្តីអំពីការ បង្កើនវត្តមានយោធានៅបណ្តាប្រទេសអឺរ៉ុបខាងកើតនិងនៅតំបន់ Baltic ជាប់ព្រំ ដែនជាមួយរុស្ស៊ី។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការ បរទេស NATO នៅ Brussel (បែលហ្ស៊ីក) ក្នុងនោះ NATO សម្រេចចិត្តបង្កើន សមត្ថភាពការពាររបស់បណ្តាប្រទេសជាសមាជិក ព្រមទាំងជម្រុញរាល់សកម្ម ភាពយោធានៅតំបន់ជាប់ព្រំដែលភាគខាងកើតដូចជា រូម៉ានី ប៉ូឡួញ និង បណ្តា ប្រទេសនៅតំបន់ Baltic ផងដែរ៕
Related






