រុស្ស៊ីត្រៀមខ្លួនជាស្រេចស្តារឡើងវិញទំនាក់ទំនងជាមួយអាមេរិក
06/02/2017 06:57
(VOVworld) – នាថ្ងៃទី ៥ កុម្ភៈ កាសែតអ៊ូទ្រីស Profiil បានដកស្រង់ពាក្យសំដី របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលបានអះអាងថា៖ ម៉ូស្គូត្រៀម ខ្លួនជាស្រេចអនុវត្តការទទួលខុសត្រូវរបស់ខ្លួនដើម្បី ឆ្ពោះទៅការកែលំអរទំនាក់ទំនងជាមួយអាមេរិកឡើង វិញដែលត្រូវបានរងឥទ្ធិពលដ៏ធ្ងន់ធ្ងរក្រោម រដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិក លោក Barack Obama។

រុស្ស៊ីត្រៀមខ្លួនជាស្រេចស្តារឡើងវិញទំនាក់ទំនងជាមួយអាមេរិក (VNA) (VOVworld) – នាថ្ងៃទី ៥ កុម្ភៈ កាសែតអ៊ូទ្រីស Profiil បានដកស្រង់ពាក្យសំដី របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលបានអះអាងថា៖ ម៉ូស្គូ ត្រៀមខ្លួនជាស្រេចអនុវត្តការទទួលខុសត្រូវរបស់ខ្លួនដើម្បីឆ្ពោះទៅការកែលំអរ ទំនាក់ទំនងជាមួយអាមេរិកឡើងវិញដែលត្រូវបានរងឥទ្ធិពលដ៏ធ្ងន់ធ្ងរក្រោម រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama។ លោក Sergei Lavrov បានឲ្យដឹងថា៖ ម៉ូស្គូតាមដានយ៉ាងម៉ត់ចត់រាល់សេចក្តីប្រកាសរបស់ ប្រធានាធិបតីអាមេរិក លោក Donald Trump។ ប៉ុន្តែ ដូចជាភ្លាមៗពេក ដើម្បី ពិភាគ្សាអំពីការដោះស្រាយបញ្ហាមួយចំនួនជាមួយរដ្ឋអំណាចថ្មីរបស់អាមេរិក ដឹកនាំដោយគណៈបក្សសាធារណៈ។ ម៉ូស្គូនឹងរងចាំគណៈរដ្ឋមន្ត្រីជាផ្លូវការនៃ រដ្ឋអំណាចត្រូវបានបង្កើតដ៏ពេញលេញដើម្បីស្វែងយល់ពីទស្សនៈរបស់គេសំដៅ កំណត់អាទិភាពក្នុងកិច្ចការបរទេស។ ក្រៅពីនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានវាយតំលៃដែរថា៖ រុស្ស៊ីនិងអាមេរិកមានសក្តានុភាពសហ ប្រតិបត្តិការលើវិស័យបច្ចេកវិទ្យានិងការប្រយុទ្ធប្រឆាំងនឹងភេវរកម្មអន្តរជាតិ ផងដែរ៕
Related





