VOV WorldVOV World
សាធារណៈមតិបរទេសស្ងើចសសើរសមិទ្ធិបដិវត្តន៍វៀតណាម
19/08/2015 09:46
Vovworld-នាថ្ងៃទី១៨សីហា ទំព័រវែបនៃមជ្ឈមណ្ឌលស្រាវ ជ្រាវសេដ្ឋកិច្ច​និង​សង្គមអាហ្សង់ទីនបានចុះផ្សាយអត្ថបទ សសេរ
សាធារណៈមតិបរទេសស្ងើចសសើរសមិទ្ធិបដិវត្តន៍វៀតណាម
សាធារណៈមតិបរទេសស្ងើចសសើរសមិទ្ធិបដិវត្តន៍វៀតណាម (VNP)         Vovworld-នាថ្ងៃទី១៨សីហា ទំព័រវែបនៃមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច​និង​ សង្គមអាហ្សង់ទីនបានចុះផ្សាយអត្ថបទសសេរស្ងើចសសើររាល់សមិទ្ធិនៃបដិវត្តន៍ វៀតណាមក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិ ទី២កញ្ញា។ អ្នកនិពន្ធនៃអត្ថបទសសេរសាស្ត្រាចារ្ស Oscar Natalichio បាន​រំលឹករាល់ របត់សំខាន់របស់បដិវត្តន៍វៀតណាមតាំងពីពេលបក្សកុម្មុយនីស្តឥណ្ឌូ​ចិនបាន បង្កើតក្រោមការដឹកនាំរបស់អគ្គមគ្គុទេសហូជីមិញដល់ដំណាក់កាលវៀតណាម ផ្លាស់ប្តូរថ្មីពីឆ្នាំ១៩៨៦មកដោយមានសមិទ្ធិផលសំខាន់នានា។         ខណៈពេលនោះ កាសែតធំៗរបស់ឡាវដូចជា Pasason, PathethLao និង LaoPhatthana ច្បាប់ចេញផ្សាយនាថ្ងៃទី១៩សីហាសុទ្ធតែចុះផ្សាយអត្ថបទនិង​រូបថត​ អំពីប្រវត្តិសាស្ត្រនាំទៅការក្រោកឈរឡើងដណ្ដើមរដ្ឋអំណាចនាខែសីហា​ឆ្នាំ១៩៤៥ ក៏ដូចជាអត្ថន័យប្រវត្តិសាស្ត្រនៃទិវាទី១៩សីហាចំពោះបុព្វហេតុ​បដិវត្តន៍​វៀតណាម។ កាសែត Pasason ជាស្ថាប័នសារព័ត៌មាននៃបក្ស​ប្រជាជន​បដិវត្តន៍ឡាវបានមានអត្ថបទ សសេរ បដិវត្តន៍ខែសីហានៅវៀតណាម៖ការក្រោក​ឈរឡើងដណ្ដើមរដ្ឋអំណាច។​ កាសែតបានអះអាងថា បដិវត្តន៍ខែសីហាជា​ព្រឹត្តិការណ៍​ដ៏ធំធេងក្នុងប្រវត្តិសាស្ត្រដ៏ ភ្លឺស្វាងរបស់ប្រជាជនវៀតណាម ជារបត់​ប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាម គូស សម្គាល់ជាលើកដំបូងវណ្ណកម្មករ-កសិករ​-​ពលករវៀតណាមដណ្ដើមបានរដ្ឋអំណាច លើទូទាំងប្រទេស បង្កើតឡើងប្រព័ន្ធ​ប្រជាធិបតេយ្យប្រជាជនជាលើកដំបូងនៅវៀត ណាម៕