VOV WorldVOV World
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងអាមេរិកបានប្រជុំវិសាមញ្ញនៅសឹង្ហបុរី
19/01/2015 08:56
Vovworld-នាថ្ងៃទី១៨មករានៅសឹង្ហបុរី ប្រធានក្រុមចរចារ នុយគ្លេអ៊ែនៃ​សាធារណៈរដ្ឋប្រជាធិបតេយ្យ
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងអាមេរិកបានប្រជុំវិសាមញ្ញនៅសឹង្ហបុរី
ប្រធានក្រុមចរចារនុយគ្លេអ៊ែនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Ri Yong Ho (qna.org.qa)         Vovworld-នាថ្ងៃទី១៨មករានៅសឹង្ហបុរី ប្រធានក្រុមចរចារនុយគ្លេអ៊ែនៃ​ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Ri Yong Ho និងគណៈ​ប្រតិភូ អាមេរិករួមមានមន្ត្រីនិងអ្នកប្រាជ្ញបានមានជំនួបសន្ទនាវិសាមញ្ញដើម្បី​ពិភាគ្សាអំពី បញ្ហាជាច្រើន ក្នុងនោះមានបញ្ហានុយគ្លេអ៊ែនៅឧបទ្វីបកូរ៉េនិង​កម្មវិធី​កាំជ្រួចរបស់ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ សេចក្តីប្រកាស​របស់ស្ថានទូត អាមេរិកប្រចាំនៅសឹង្ហបុរីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាមេរិកមិន​ទាក់ទិនដល់កិច្ច ប្រជុំនៅសឹង្ហបុរីឡើយ។ នេះគ្រាន់តែជាជំនួបមួយក្នុងចំណោម​ជំនួប​សន្ទនាការទូតកាណាល់ទី២ពិភាគ្សាទៅលើបញ្ហានយោបាយសន្តិសុខនៅ​អាស៊ីបូព៌ានិងមិន ផ្ដោតជាក់ស្ដែងដល់ខ្លឹមសារនៃកិច្ចប្រជុំឡើយ៕