សាធារណមតិបានវាយតំលៃខ្ពស់សម័យសួរដេញដោលសមាជិករដ្ឋាភិបាលនៅសម័យប្រជុំលើកទី៧រដ្ឋសភានិតិកាលទី១៣
13/06/2014 11:07
Vovworld-សម័យសួរដេញដោលក្នុងអំឡុង២ថ្ងៃកន្លះរបស់រដ្ឋសភាចំពោះសមាជិករដ្ឋាភិបាលចំនួន៥រូបបានបញ្ចប់នារសៀលថ្ងៃទី១២មិថុនាត្រូវបានសាធារណៈមតិវាយតំលៃខ្ពស់។

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឆ្លើយសំណួរដេញដោល (VOV) Vovworld-សម័យសួរដេញដោលក្នុងអំឡុង២ថ្ងៃកន្លះរបស់រដ្ឋសភាចំពោះសមាជិករដ្ឋាភិបាលចំនួន៥រូបបានបញ្ចប់នារសៀលថ្ងៃទី១២មិថុនាត្រូវបានសាធារណៈមតិវាយតំលៃខ្ពស់។ តាមដានខ្លឹមសារសួរដេញដោលរបស់ឧបនាយក រដ្ឋមន្ត្រី Nguyen Xuan Phuc អ្នកបោះឆ្នោត Tran Manh Long នៅខេត្ត Kon Tum បាន ឃើញថា ឧបនាយករដ្ឋមន្ត្រីបានឆ្លើយដ៏ច្បាស់លាស់លើគ្រប់វិស័យស្មោះត្រង់ ពិសេសគឺដំណោះស្រាយដើម្បីការពារអធិបតេយ្យភាពបូរណភាពដែនដីនៃ ប្រទេសជាតិ។ “ខ្ញុំឃើញថាឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអធ្ថិប្បាយលើគ្រប់វិស័យអំពីបញ្ហាមួយចំនួនដែលរដ្ឋសភានិងអ្នកបោះឆ្នោតទូទាំងប្រទេសយកចិត្ត ទុកដាក់។ យើងខ្ញុំយល់ព្រមជាមួយរបៀបដោះស្រាយរបស់រដ្ឋាភិបាលចំពោះការ ដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិង ដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ យើងខ្ញុំវាយតំលៃខ្ពស់ការខំប្រឹងប្រែង ដោះស្រាយទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល៕”
Related






