VOV WorldVOV World
សាធារណរដ្ឋឆែកគាំទ្រ EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមយ៉ាងឆាប់ៗ
16/06/2016 10:35
(VOVworld)- នាថ្ងៃទី១៥មិថុនានៅរដ្ឋធានី Praha នៃសាធារណរដ្ឋឆែក អនុប្រ ធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh
សាធារណរដ្ឋឆែកគាំទ្រ EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមយ៉ាងឆាប់ៗ
សាធារណរដ្ឋឆែកគាំទ្រ EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយវៀតណាមយ៉ាងឆាប់ៗ (VOVworld)- នាថ្ងៃទី១៥មិថុនានៅរដ្ឋធានី Praha នៃសាធារណរដ្ឋឆែក អនុប្រ ធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសម្តែងការ គួរសមប្រធានាធិបតីសាធារណរដ្ឋឆែក  លោក Milos Zeman ជួបសវនាការ ជាមួយប្រធានព្រឹទ្ធសភា Milan Stech និងអនុប្រធានសភាជាន់ទាប Vojtech Phlip និងជួបសន្ទនាជាមួយគណៈបក្សមួយចំនួនរបស់រដ្ឋសភាឆែកផងដែរ។ នៅ ក្នុង បណ្តាជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាម ផ្តោត ការយកចិត្តទុកដាក់ជានិច្ចក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព ប្រពៃ ណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសាធារណរដ្ឋឆែក។ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា វៀតណាមបង្កលក្ខណៈ ងាយស្រួល សម្រាប់វិនិយោគិនបរទេសក្នុងនោះមានវិនិយោគិនឆែកមកអនុវត្ត សកម្មភាពនៅ វៀតណាម។ នៅទីនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ក៏បានជូន ដំណឹងជាមួយប្រធានាធិបតី Milos Zeman និងថ្នាក់ដឹកនាំរដ្ឋ សភាឆែកនូវបម្រែ បម្រួលនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ។​ភាគីទាំងពីរបាន ឯកភាពគ្នាដោះ ស្រាយជំលោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ។ រីឯភាគី​សាធារណរដ្ឋឆែក វិញ ប្រធានាធិបតី Milos Zeman និងថ្នាក់ដឹកនាំរដ្ឋសភាឆែក បានអះអាងគាំទ្រ ចំពោះការបង្កើនទំនាក់ទំនងរវាងវៀតណាមជាមួយ EU និង គាំទ្រ EU ចុះហត្ថ លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម យ៉ាងឆាប់ៗ ព្រម ទាំងទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ផងដែរ៕