សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េបន្តបាញ់កាំជ្រួចរយៈមធ្យម
22/03/2014 08:26
(VOV)_នាព្រឹកថ្ងៃទី ២២ មិនា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េបានបន្តបាញ់កាំជ្រួចរយៈមធ្យមចំនួន៣០គ្រាប់ទៀត ឆ្ពោះទៅសមុទ្រជប៉ុន។

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េបន្តបាញ់កាំជ្រួចរយៈមធ្យម(TTXVN) (VOV)_នាព្រឹកថ្ងៃទី ២២ មិនា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ បានបន្តបាញ់កាំជ្រួចរយៈមធ្យមចំនួន៣០គ្រាប់ទៀត ឆ្ពោះទៅសមុទ្រជប៉ុន។ នេះគឺជាការបាញ់កាំជ្រួចលើកទី៦របស់ព្យុងយ៉ាងក្នុងរយៈពេល១ខែកន្លងមក។ តាមមជ្ឈដ្ឋានអ្នកវិភាគថា៖បរិមាណកាំជ្រួចខាងលើត្រូវបានបាញ់ពីកំពុងផែ Wonsan តំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ។ នេះក៏គឺជាទីកន្លែងបាញ់បង្ហោះកាំជ្រួចចំនួន២៥គ្រាប់នាថ្ងៃទី ១៦ មិនាកន្លង ទៅ។ ព្យុងយ៉ាងបានអោយដឹងថា៖នេះគឺជាការហ្វឹកហាត់ជាធម្មតា ប្រកបដោយ ជោគជ័យក្នុងដែនដីរបស់គេដែរ៕
Related





