សារព័ត៌មានចិនចុះផ្សាយព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម
10/04/2015 11:51
(VOVworld) – ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅកាសែតចិន បានចុះផ្សាយដ៏ពេញ លេញបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌ ដំណើរទស្សនកិច្ចជាផ្លូវការនៅចិនចាប់ពីថ្ងៃទី ៧ ដល់ទី ១០ មេសា របស់អគ្គលេខាបក្សុកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong តាមសេចក្តីអញ្ជើញរបស់អគ្គលេខាបក្ស កម្មុយនិស្តនិងជាប្រធានរដ្ឋចិន លោក Xi Jinping។

សារព័ត៌មានចិនចុះផ្សាយព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចរបស់ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម (Image: VNA) (VOVworld) – ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ កាសែតចិនបានចុះផ្សាយដ៏ពេញ លេញបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅចិនចាប់ពី ថ្ងៃទី ៧ ដល់ទី ១០ មេសា របស់អគ្គលេខាបក្សុកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong តាមសេចក្តីអញ្ជើញរបស់អគ្គលេខាបក្សកម្មុយនិស្តនិងជា ប្រធានរដ្ឋចិន លោក Xi Jinping។ ទីភ្នាក់ងារសារព័ត៌មាន Xinghua “កាសែត ប្រជាជន” កាសែតយុវជនជាដើមបានសុទ្ធតែចុះផ្សាយព័ត៌មានអត្ថបទសរសេរ រូបភាពអំពីដំណើរទស្សនកិច្ចជា ផ្លូវការរបស់អគ្គលេខា Nguyen Phu Trong ។ ជាពិសេស ក្នុងឱកាសនេះ កាសែតពិភពលោករបស់ចិនបានចុះផ្សាយអត្ថបទស រសេររបស់អ្នកយកព័ត៌មាននៃ វិទ្យុសម្លេងវៀតណាមប្រចាំនៅប៉ែកាំង (VOV) ដោយប្រធានបទ “ការជួបប្រាស្រ័យ រវាងបក្សទាំង ២ គឺជាខ្សែតភ្ជាប់ពិសេស ក្នុងទំនាក់ទំនងវៀតណាម-ចិន”។ ក្នុងនោះ អ្នកនិពន្ធបានចាត់ទុកថា៖ ទំនាក់ទំនងរវាងចិននិងវៀតណាមគឺពិសេស។ រាល់ការខ្វែង គំនិតរវាងភាគីនានានឹងត្រូវបានដោះស្រាយដោយសន្តិវិធី៕
Related





