VOV WorldVOV World
សារព័ត៌មានជាស្ពានតភ្ជាប់សំខាន់បញ្ជូនព័ត៌មានពីរដ្ឋសភាមកនឹងប្រជាជន
17/12/2013 11:57
Vovworld-បណ្ដាដំណាងចូលរួមសិក្ខាសាលា “បទពិសោធន៍ទំនាក់ទំនង​សារ​ព័ត៌មានក្នុងសកម្មភាពរបស់រដ្ឋសភា” បានប្រព្រឹត្តទៅនាថ្ងៃទី១៧ធ្នូនៅទីក្រុង Hue
សារព័ត៌មានជាស្ពានតភ្ជាប់សំខាន់បញ្ជូនព័ត៌មានពីរដ្ឋសភាមកនឹងប្រជាជន
សារព័ត៌មានជាស្ពានតភ្ជាប់សំខាន់បញ្ជូនព័ត៌មានពីរដ្ឋសភាមកនឹងប្រជាជន (vja.org.vn)         Vovworld-បណ្ដាដំណាងចូលរួមសិក្ខាសាលា “បទពិសោធន៍ទំនាក់ទំនង​ សារ​ព័ត៌មានក្នុងសកម្មភាពរបស់រដ្ឋសភា” បានប្រព្រឹត្តទៅនាថ្ងៃទី១៧ធ្នូនៅទីក្រុង Hue ភាគ​កណ្ដាលវៀតណាម សុទ្ធតែលើកកំពស់តួនាទីរបស់សារព័ត៌មានក្នុង​ សកម្មភាព​​របស់​រដ្ឋសភា។ តាមបណ្ដាដំណាងថា ស្ថាប័នសារព័ត៌មានបានជួយឲ្យ​ ប្រជាជនឆ្លុះបញ្ចាំង​បំណងប្រាថ្នាដល់រដ្ឋសភា។         ក្នុងប៉ុន្មានឆ្នាំកន្លងមក ខុទ្ទកាល័យរដ្ឋសភាជានិច្ចកាលបង្កលក្ខណៈងាយ​ ស្រួល​ដើម្បី​ស្ថាប័នសារព័ត៌មានធ្វើសកម្មភាព ជូនដំណឹងទាន់ពេលវេលា។ លោក Nguyen Hanh Phuc ប្រធានខុទ្ទកាល័យរដ្ឋសភាបានឲ្យដឹងថា៖         “រដ្ឋសភាវៀតណាមជារដ្ឋសភារបស់ប្រជាជន ជាស្ថាប័នដំណាងឲ្យឆ័ន្ទះ​និង​ បំណង​ប្រាថ្នារបស់ប្រជាជន ដូច្នេះសកម្មភាពរបស់រដ្ឋសភាត្រូវបានបើកចំហរ​ដើម្បី​​ ប្រជាជន​ដឹង។ សកម្មភាពរបស់រដ្ឋសភាកាន់តែបើកចំហរនោះ ប្រជាជន​កាន់តែ បាន​ឃ្លាំមើល ពិនិត្យនិងរួមចំណែកឲ្យរដ្ឋសភាការផ្ដើមគំនិតរបៀបធ្វើល្អ។​ នោះជា ផ្លូវរឹងមាំ​ដើម្បីរដ្ឋសភាវៀតណាមបំពេញតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន ចំពោះមុខ​ប្រជាជន ចំពោះមុខបក្សនិងរដ្ឋ៕”

More