VOV WorldVOV World
សារព័ត៌មានកម្ពុជាចុះផ្សាយអំពីដំណើរទស្សនកិច្ចនៅកម្ពុជារបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
16/06/2016 10:30
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា នាថ្ងៃទី១៥មិថុនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
សារព័ត៌មានកម្ពុជាចុះផ្សាយអំពីដំណើរទស្សនកិច្ចនៅកម្ពុជារបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួបសវនាការជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន (VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា នាថ្ងៃទី១៥មិថុនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន អញ្ជើញ ចូល​ក្រាប​បង្គំ​គាល់ ព្រះមហាក្សត្រកម្ពុជា ​ព្រះ​​ករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ជួប​សវនាការ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និងប្រធានរដ្ឋសភាសម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ ជួប សន្ទនាជាមួយ នាយករដ្ឋមន្ត្រី សម្តេច​តេជោ ហ៊ុន សែន ។         ក្នុងឱកាសនេះដែរ សារព័ត៌មានរបស់កម្ពុជាបានចុះផ្សាយនូវព័ត៌ មាននិងរូប ថតជាច្រើនស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់ប្រធានរដ្ឋ លោក Tran Dai Quang តាមសេចក្តីអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហ​មុនី។ ការសែតរស្មីកម្ពុជាបានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះ សំដៅបង្ហាញ នូវការ យកចិត្តទុកដាក់ជាពិសេសរបស់វៀតណាមក្នុងការបង្កើនចំណងសាមគ្គី ភាព កិច្ច សហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងបីកម្ពុជា-វៀតណាមនិង ឡាវ។​កា សែតមួយនេះបានសង្កត់ធ្ងន់ថា “ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅ ក្នុងកាលៈ ទេសៈដែលរដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរកំពុងត្រៀមរៀប ចំនូវសកម្ម ភាពរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងកាទូតថ្ងៃទី២៤មិថុនា ប្រការនេះ រួមចំណែកលើកស្ទួយថែមទៀតចំណងសាមគ្គីពិសេសរវាងប្រជាជន នៃប្រទេស ទាំងពីរ” ។ហើយកាសែត Presh News និង AKP​ព្រមទាំងកាសែត មួយចំនួនទៀត របស់កម្ពុជាក៏បានចុះផ្សាយនូវព័ត៌មាន អត្ថបទជាច្រើនដោយបាន សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅកម្ពុជារបស់ប្រធានរដ្ឋលោក Tran Dai Quang បានសម្តែងនូវ ការយកចិត្តទុកដាក់របស់វៀតណាមក្នុងការបង្កើនមិត្តភាព សាមគ្គីភាពនិងកិច្ច សហប្រតិបត្តិការប្រពៃណីជាមួយកម្ពុជាផងដែរ៕