VOV WorldVOV World
សារព័ត៌មានម៉ាឡេស៊ី៖អាស៊ានអះអាងជាថ្មីម្ដងទៀតនូវដំណោះស្រាយសន្តិភាពចំពោះបញ្ហាសមុទ្រខាងកើត
17/02/2016 10:26
(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ ម៉ាឡេស៊ីនាថ្ងៃទី១៧ កុម្ភៈបានចុះផ្សាយព័ត៌មានថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak ឲ្យដឹងថា​ ថ្នាក់ដឹកនាំអាស៊ានទាំងឡាយអះអាងជាថ្មីម្ដងទៀត នូវគោលជំហរចង់មានអំពីដំណោះស្រាយសន្តិភាពសំរាប់ជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើត
សារព័ត៌មានម៉ាឡេស៊ី៖អាស៊ានអះអាងជាថ្មីម្ដងទៀតនូវដំណោះស្រាយសន្តិភាពចំពោះបញ្ហាសមុទ្រខាងកើត
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (រូបថត៖AFP/TTXVN) (VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ម៉ាឡេស៊ីនាថ្ងៃទី១៧ កុម្ភៈ បាន ចុះផ្សាយព័ត៌មានថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak ឲ្យដឹងថា​ ថ្នាក់ដឹក នាំ អាស៊ានទាំងឡាយអះអាងជាថ្មីម្ដងទៀតនូវគោលជំហរចង់មានអំពីដំណោះ ស្រាយសន្តិភាពសំរាប់ជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើត ហើយបញ្ហា នេះត្រូវតែ ដោះស្រាយដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញា អ.ស.បស្ដីអំពី ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នក យកព័ត៌មាន ម៉ាឡេស៊ីនាថ្ងៃទី១៦ កុម្ភៈ នាយករដ្ឋមន្ត្រីលោក Najib Razak ចាត់ទុក ថា​ ភាគី ទាក់ទិនទាំងឡាយត្រូវរក្សាការអត់ធ្មត់ មិនធ្វើឲ្យភាពតានតឹងក្នុងតំបន់ កើនឡើង មិនមានទង្វើរគំរាមកំហែង ហើយគោរពសេចក្ដីថ្លែងការណ៍ស្ដីអំពីការ ប្រតិបតិ្ត របស់ភាគីនានានៅសមុទ្រខាងកើត (DOC) បើកផ្លូវសំរាប់ការកសាង ក្រមប្រតិបតិ្ត នៅសមុទ្រខាងកើត (COC)។ នាថ្ងៃដដែល កាសែត “The Star” របស់ម៉ាឡេស៊ីក៏បានសង្កត់ធ្ងន់ថា អាស៊ានចង់ ភាគីទាន់ទិននានារក្សាការអត់ធ្មត់ដើម្បីជៀសវាងសកម្មភាពមានគ្រោះអាសន្នធ្វើ ឲ្យភាពតានតឹងក្នុងតំបន់កើនឡើងផងដែរ៕