សារព័ត៌មានបារាំងវាយតម្លៃសកម្មចំពោះដំណើរទស្សនកិច្ចគុយបារបស់លោកប្រធានាធិបតី F.Hollande
12/05/2015 06:50
(VOVworld)- ក្រោយពីប្រធានាធិបតីបារាំងលោក Francois Hollande ទៅកាន់រដ្ឋធានី ឡាហាវ៉ានរបស់ គុយបា កាសែតនានារបស់បារាំងបានចុះផ្សាយព័ត៌មាន

លោកប្រធានាធិបតីបារាំង Francois Hollande (រូបថតៈ TTXVN) (VOVworld)- ក្រោយពីប្រធានាធិបតីបារាំងលោក Francois Hollande ទៅកាន់រដ្ឋ ធានី ឡាហាវ៉ានរបស់គុយបា កាសែតនានារបស់បារាំងបានចុះផ្សាយព័ត៌មាន និងអាត្ថបទជាច្រើនដោយបានវាយតម្លៃសកម្មចំពោះដំណើរទស្សនកិច្ចប្រទេស គុយបារបស់ លោកប្រធានាធិបតីបារាំង Francois Hollande។ ការសែត “Le Monde” ក្នុងច្បាប់ ចុះផ្សាយថ្ងៃទី១១ឧសភាបានចុះផ្សាយព័ត៌មានដែលមានចំណងជើង ថា “តាមរយៈដំណើរទស្សនកិច្ចគុយបា លោកFrancois Hollande បានក្លាយទៅជា មហាអំណាចនៃខឿនការទូតសេដ្ឋកិច្ច”និងឲ្យដឹងថែមទៀតថា ក្នុងដំណើរទស្សន កិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាគ្សាអំពីការបង្កើន ទំនាក់ទំនងសេដ្ឋ កិច្ចពាណិជ្ជកម្មទេ្វភាគី។ ក្នុង ពេលជាមួយគ្នានោះ កាសែត “L’Huminite” បាន សង្កត់ធ្ងន់ថា លោក Francois Hollande ជាប្រមុខរដ្ឋនៃប្រទេសលោកខាងលិចដើម ដំបូងបានទៅទស្សនកិច្ច គុយបាជាផ្លូវការ។ ការសែត “Liberation” បានពិភាគ្សា អំពីស្ថានភាព នាបច្ចុប្បន្នរបស់ប្រទេសទាំងពីរ និងយកថាទស្សន៍ជម្រុញកិច្ចសហ ប្រតិបត្តិការ ទ្វេភាគីនាពេលខាងមុខ៕
Related





