VOV WorldVOV World
សភាជាន់ទាបអាមេរិកផ្អាកការបោះឆ្នោតអំពីគំរោងច្បាប់ជំនួសឲ្យ Obamacare
24/03/2017 06:38
(VOVworld) – នាថ្ងៃទី ២៣ មិនា មជ្ឈដ្ឋានថ្នាក់ដឹកនាំ គណៈបក្សសាធារណៈនៅ សភាជាន់ទាបអាមេរិកបាន សម្រេចផ្អាកការបោះឆ្នោតអំពីគំរោងច្បាប់ថែទាំ សុខភាពអាមេរិក (AHCA) បន្ទាប់ពីសេតវិមាន បរាជ័យក្នុងការស្វែងរកសម្លេង គាំទ្ររបស់បណ្ដា សមាជិកសភាអភិរក្សនិយមចំពោះឯកសារនេះ។
សភាជាន់ទាបអាមេរិកផ្អាកការបោះឆ្នោតអំពីគំរោងច្បាប់ជំនួសឲ្យ Obamacare
សភាជាន់ទាបអាមេរិកផ្អាកការបោះឆ្នោតអំពីគំរោងច្បាប់ជំនួសឲ្យ Obamacare (VNA) (VOVworld) – នាថ្ងៃទី ២៣ មិនា មជ្ឈដ្ឋានថ្នាក់ដឹកនាំគណៈបក្សសាធារណៈនៅ  សភាជាន់ទាបអាមេរិកបានសម្រេចផ្អាកការបោះឆ្នោតអំពីគំរោងច្បាប់ថែទាំ សុខភាពអាមេរិក (AHCA) បន្ទាប់ពីសេតវិមានបរាជ័យក្នុងការស្វែងរកសម្លេង  គាំទ្ររបស់បណ្ដាសមាជិកសភាអភិរក្សនិយមចំពោះឯកសារនេះ។ ព្រឹត្តិការណ៍ នេះត្រូវបានចាត់ទុកជាជំហានថយក្រោយរបស់ប្រធានាធិបតីអាមេរិក លោក   Donald Trump ក្នុងការខំប្រឹងប្រែងស្វែងរកសម្លេងគាំទ្រនៃគណៈបក្សសាធា រណៈក្នុងការជំនួសឲ្យកម្មវិធីថែទាំសុខភាពមានតម្លៃសមស្របឬហៅថា   Obamacare។ សេចត្តីសម្រេចពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីបណ្ដា ការចរចាររវាងសេតវិមាននិងប្លុកសេរីភាពនៅសភាជាន់ទាប ក្រុមសមាជិក សភា របស់គណៈបក្សសាធារណៈចំនួន ៣០ នាក់ដែលប្រឆាំងយ៉ាងខ្លាំង AHCA មិនទទួលបានលទ្ធផលណាមួយឡើយ៕