សេចក្តីថ្លែងការណ៍រួមវៀតណាម-កម្ពុជា
16/06/2016 10:49
(VOVworld)-ក្នុងឱកាស ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

ពិធីទទួលយ៉ាងឱឡារិកស្វាគមន៍ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា (VOVworld)-ក្នុងឱកាស ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅ បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជាតាមសេចក្តី អញ្ជើញរបស់ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នោះ នាថ្ងៃទី១៦មិថុនា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការ ណ៍រួមវៀតណាម- កម្ពុជា។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជា សន្យាបន្តពង្រឹងនិងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំង ពីរតាមពាក្យស្លោក “អ្នកជិតខាងល្អប្រសើ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការ លើគ្រប់វិស័យ និរន្តភាពយូរអង្វែង” អនុវត្តការគោរពឯករាជ អធិបតេយ្យភាព និង បូរណភាព ដែនដីរបស់គ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសនី មួយ ហើយដោះស្រាយរាល់បញ្ហាកើតមានឡើងរវាងប្រ ទេសទាំងពីរដោយ សន្តិវិធី។ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាមនិង កម្ពុជាបានឯកភាព នាំតម្លៃប្រាក់ពាណិជ្ជកម្មទេភាគីឲ្យទទួលបាន៥ពាន់លាន ដុល្លារអាមេរិកនាពេល ខាងមុខ។ ភាគីទាំងពីរបានអះអាងសារជាថ្មី ថា បន្តអនុវត្តគ្រប់ គ្រាន់នូវរាល់កិច្ច ព្រមព្រៀងស្តីពីព្រំដែននៃប្រទេសទាំងពីរ និងសម្រេចយ៉ាងឆាប់ ៗ ការងារខ័ណ្ឌសី មាបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ស្តីពីកិច្ចសហប្រតិបត្តិ ការលើបណ្តា វេទិការពហភាគី ភាគីទាំងពីរសន្យាបន្តជម្រុញថែមទៀតនូវកិច្ច សហប្រតិបត្តិការ នានា។ ភាគីទាំងពីរបានលើកទឹកចិត្តដោះស្រាយជំលោះដោយ សន្តិវិធី សមស្រប ទៅនឹងច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអ.ស.បស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ភាគីទាំងពីរបានសន្យារឹតបន្តឹងកិច្ចសហប្រតិបត្តិ ការជាមួយសមាជិក ដទៃនៃគណៈកម្មាធិការមេគង្គអន្តរជាតិ យន្តការសហប្រតិ បត្តិការមេគង្គ Lan Thuong និងយន្តការសហប្រតិបត្តិការមេគង្គផ្សេងទៀត សំដៅគ្រប់គ្រងនិងប្រើប្រាស់ប្រភព ទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព។ ភាគី ទាំងពីរបានឯកភាពសហការរៀបចំរាល់ សកម្មភាពអបអរសាទរពិធីរំលឹកចួបលើក ទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាមកម្ពុជាថ្ងៃទី២៤មិថុនាឆ្នាំ១៩៦៧ -២៤មិថុនា២០១៧៕
Related





