VOV WorldVOV World
សេដ្ឋកិច្ចអ៊ុយក្រែនមានកំណើនទាបជាង០ក្នុងឆ្នាំ២០១៤
31/12/2014 12:02
Vovworld-ទេសាភិបាលធនាគារកណ្ដាលអ៊ុយក្រែន Valeria Gontareva នាថ្ងៃទី៣០ធ្នូបានឲ្យដឹងថា
សេដ្ឋកិច្ចអ៊ុយក្រែនមានកំណើនទាបជាង០ក្នុងឆ្នាំ២០១៤
ទេសាភិបាលធនាគារកណ្ដាលអ៊ុយក្រែន Valeria Gontareva (Getty)         Vovworld-ទេសាភិបាលធនាគារកណ្ដាលអ៊ុយក្រែន Valeria Gontareva នាថ្ងៃទី ៣០ធ្នូបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់អ៊ុយក្រែនបានថយចុះ​៧,៥%​ក្នុងឆ្នាំ ២០១៤។ ថ្លែងមតិនៅសន្និសីទកាសែតនៅរដ្ឋធានី Kiev លោកស្រី Gontareva ក៏ រាយការណ៍អត្រាអតិផរណាប្រចាំឆ្នាំរបស់អ៊ុយក្រែនបានឡើង​ដល់​​២១%គិតមក ដល់ចុងខែវិច្ឆិកា។ ទេសាភិបាលធនាគារកណ្ដាល​អ៊ុយក្រែន​បាននាំចេញការវាយ តម្លៃពោលខាងលើមួយថ្ងៃបន្ទាប់ពីពេលរដ្ឋសភាអ៊ុយក្រែនបានអនុម័តលើពង្រាង ថវិការរដ្ឋឆ្នាំ២០១៥ ក្នុងនោះដោយមានវិធានការកាត់​បន្ថយចំណាយសំដៅឆ្លើយ តបនឹងសំណូមពររបស់មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) និងអង្គការឲ្យខ្ចីអន្តរជាតិ ផ្សេងៗ៕