សេដ្ឋកិច្ចវៀតណាមប្រមូលផ្តុំទៅលើយុទ្ធសាស្ត្រចំនួន ៣ ក្នុងឆ្នាំ ២០១៤។
26/09/2013 11:52
(VOVworld) – នេះគឺជាខ្លឹមសារមួយក្នុងចំណោម ខ្លឹមសារដែលត្រូវបានពិភាក្សាក្នុង វេទិករសេដ្ឋកិច្ច សរទរដូវឆ្នាំ ២០១៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ កញ្ញា នៅទីក្រុង Hue ភាគកណ្ដាលវៀតណាម។

(VOVworld) – វេទិករសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០១៣ បានប្រព្រឹត្តទៅនាថ្ងៃទី ២៦ កញ្ញា នៅទីក្រុង Hue ភាគកណ្ដាលវៀតណាម។ (Image: VOV Online) (VOVworld) – សេដ្ឋកិច្ចវៀតណាមប្រមូលផ្តុំទៅលើយុទ្ធសាស្ត្រចំនួន ៣ ក្នុងឆ្នាំ ២០១៤។ នេះគឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលត្រូវបានពិភាក្សាក្នុង វេទិករសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០១៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ កញ្ញា នៅទីក្រុង Hue ភាគកណ្ដាលវៀតណាម។ ស្តីពីយថាទស្សសេដ្ឋកិច្ចនាឆ្នាំ ២០១៤ តំណាងភាគច្រើនបានអះអាងថា៖ វៀតណាមនឹងប្រឈមមុខនឹងការលំបាក ជាច្រើនកំណើនសេដ្ឋកិច្ចទទួលបានតែ ៥.៥%។ ដោយហេតុនេះ គោលដៅ នាឆ្នាំ ២០១៤ ដែលវៀតណាមត្រូវឆ្ពោះទៅគឺ៖ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិង កំណើនចីរភាព ដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម កែលំអរបញ្ហា ការងារធ្វើជាដើម។ ក្នុងវេទិការនេះ បណ្ដាតំណាងក៏បានវាយតំលៃចំពោះ លទ្ធភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងឆ្នាំ ២០១៣ ហើយបូកសរុបស្ថានភាពអនុវត្តការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធខឿន សេដ្ឋកិច្ច ឡើងវិញនិងផ្លាស់ប្តូរូបសណ្ឋានកំណើននៅវៀតណាម ផងដែរ៕
Related





