VOV WorldVOV World
សេវ៉ាកម្មកុងស៊ុលរបស់គុយបាប្រចាំនៅអាមេរិកបានតភ្ជាប់ឡើងវិញជាបណ្តោះអាសន្ន
10/12/2013 08:13
(VOVworld) – សេវ៉ាកម្មកុងស៊ុលប្រចាំនៅ អាមេរិកបាន តភ្ជាប់ឡើងវិញជាបណ្តោះអាសន្នដល់ថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០១៤ ក្រោយពីធនាគារអាមេរិក M&T យល់ព្រម អូសបន្លាយសកម្មភាពគណនីរបស់ស្ថាប័ននេះ។
សេវ៉ាកម្មកុងស៊ុលរបស់គុយបាប្រចាំនៅអាមេរិកបានតភ្ជាប់ឡើងវិញជាបណ្តោះអាសន្ន
សេវ៉ាកម្មកុងស៊ុលប្រចាំនៅ អាមេរិកបានតភ្ជាប់ឡើងវិញជាបណ្តោះអាសន្នដល់ថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០១៤ (Image: Vietnam+) (VOVworld) – នាថ្ងៃទី​៩ ធ្នូ ការិយាល័យតំណាងសិទ្ធិផលប្រយោជន៍របស់គុយបា ប្រចាំនៅវ៉ាស៊ីងតោន (អាមេរិក) បានប្រកាសថា៖ សេវ៉ាកម្មកុងស៊ុលប្រចាំនៅ អាមេរិកបានតភ្ជាប់ឡើងវិញជាបណ្តោះអាសន្នដល់ថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០១៤ ក្រោយពីធនាគារអាមេរិក M&T យល់ព្រមអូសបន្លាយសកម្មភាពគណនីរបស់ ស្ថាប័ននេះ។ នាបច្ចុប្បន្ន ការិយាល័យតំណាងសិទ្ធិផលប្រយោជន៍របស់ គុយបាប្រចានៅវ៉ាស៊ីងតោនកំពុងខំប្រឹងប្រែងស្វែករកធនាគារផ្សេងទៀតដែល នឹងយល់ព្រមឲ្យបើកគណនីថ្មី។ ដល់ពេលនោះ បណ្ដាសកម្មភាពរបស់ស្ថាន កុងស៊ុលនឹងត្រូវបានតភ្ជាប់ទាំងស្រុង។ មុននោះ ស្ថាប័ននេះបានបញ្ឈប់ សកម្មភាព នាថ្ងៃទី ២៦ វិច្ឆិកា ដោយសារ ធនាគារ M&T បានផ្អាកផ្តល់​សេវ៉ាកម្មសំរាប់ស្ថាប័នការទូតរបស់គុយបាប្រចាំនៅអាមេរិក ក្នុងពេលដែល ធនាគារផ្សេងៗទៀតមិនអនុញ្ញាត្តឲ្យគុយបាបើកគណនីដោយការហ៊ុំព័ទ្ធ សេដ្ឋកិច្ចរបស់អាមេរិកចំពោះប្រទេសនេះ៕

More