សហគមជនវៀតណាមនៅជប៉ុនបានឧទ្ទឹសសូត្រមន្តបង្សុកូលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះរលកយក្យ
12/03/2012 08:36
ក្នុងឪកាសរំលឹកខួប១ឆ្នាំនៃវិនាសកម្មរុញ្ជួយដីនិង រលកយក្យ Tsunami នៅជប៉ុន នារសៀលថ្ងៃទិ១១មិនា សមាគមជនវៀតណាមនៅជប៉ុនបានសហការជាមួយ វត្ត Nisshinkutsu រៀបចំពិធីឧទ្ទឹសសូត្រមន្តបង្សុកូល ឧទ្ទឹសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះសំដៅ បង្ហាញនូវស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមក។

ពិធីឧទ្ទឹសសូត្រមន្តបង្សុកូលឧទ្ទឹសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ (VOV)- ក្នុងឪកាសរំលឹកខួប១ឆ្នាំនៃវិនាសកម្មរុញ្ជួយដីនិងរលកយក្យ Tsunami នៅជប៉ុន នារសៀលថ្ងៃទិ១១មិនា សមាគមជនវៀតណាមនៅជប៉ុនបាន សហការជាមួយវត្ត Nisshinkutsu រៀបចំពិធីឧទ្ទឹសសូត្រមន្តបង្សុកូលឧទ្ទឹស កុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះសំដៅបង្ហាញនូវស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក។ ថ្លែងមតិនៅពិធី ព្រះតេជគុណ Yoshimizu Daiichi ព្រះ ចៅអធិការវត្ត Nisshinkutsu បានឲ្យដឹងថា ក្នុងវិនាសកម្មកន្លងទៅជប៉ុនទទួល បានការជួយឧបត្ថម្ភជាច្រើនពីបណ្ដាប្រទេសលើសកលលោក ក្នុងនោះមាន វៀតណាមផង។ រីឯបងស្រី Nguyen Thi Kim Thu អណិកជនវៀតណាមមួយរូប នៅជប៉ុនដែលចូលរួមពិធីបានសំណេះសំណាលថា៖ “ខ្ញុំចង់ចែករំលែកនិងអំពាវនាវជនគ្រប់រូបជួយឧបត្ថម្ភជាមួយទឹកចិត្តមនុស្សធម៍។ ក្នុងឪកាសនេះខ្ញុំសូមអំពាវនាវបណ្ដាទឹកចិត្តសម្បុរសជនរបស់ជនវៀតណាម ចូររួមចំណែកមួយផ្នែកតូចដើម្បីជួយដល់ជនរងគ្រោះ៕”
Related






