សហគមន៍ជនវៀតណាមនៅទួរគីឆ្ពោះទៅមាតុភូមិ
18/06/2014 10:13
(VOVworld) - កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ មិថុនា ស្ថានទូតវៀតណាមប្រចាំនៅទួរគីបានរៀបចំជំនួប ប្រាស្រ័យជាមួយបណ្ដាគ្រួសារវៀតណាម និងទួរគី នៅទីក្រុងអ៊ីស្ថានប៊ូល ទួរគី

សហគមន៍ជន វៀតណាមរួមជាមួយអាជីវករនានានៅទួរគីបានរៃអង្គាសយ៉ាងសកម្ម ដើម្បីជួយជ្រោមជ្រែងបណ្ដាសកម្មភាពការពារអធិបតេយ្យភាពអំពីកោះសមុទ្ររបស់វៀតណាម (រូបថត៖Vietnam+) (VOVworld) -ដើម្បីជួយសាធារណៈមតិអន្តរជាតិនិងសហគមន៏ជនវៀតណាម ដែល កំពុងរស់នៅនិងធ្វើការនៅទួរគីយល់ច្បាស់នូវអំពើរបស់ចិន ដែលបានដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុសច្បាប់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម កាលពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ មិថុនាស្ថានទូតវៀតណាម ប្រចាំនៅទួរគីបានរៀបចំជំនួបប្រាស្រ័យជាមួយបណ្ដាគ្រួសារវៀតណាមនិងទួរគី នៅ ទីក្រុងអ៊ីស្ថានប៊ូល ទួរគី សំដៅជូនដំណឹងអំពីសភាពការណ៍នៅសមុទ្រខាងកើត និង អំពាវនាវជនវៀតណាមនៅទួរគី ឲ្យមានអំពើដ៏ជាក់ស្ដែងឆ្ពោះទៅមាតុប្រទេស។សហគមន៍ជនវៀតណាមរួមជាមួយអាជីវករនានានៅទួរគីបានរៃអង្គាសយ៉ាងសកម្ម ដើម្បីជួយជ្រោមជ្រែងបណ្ដាសកម្មភាពការពារអធិបតេយ្យភាពអំពីកោះសមុទ្ររបស់ វៀតណាម៕
Related
More





