សហគមន៍អន្តរជាតិអំពាវនាវឲ្យភាគីនានានៅថៃអត់ធ្មត់និងដំណើរការសន្ទនា
08/05/2014 10:45
(VOVworld) – នាថ្ងៃទី ៧ ឧសភា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានអំពាវនាវឲ្យភាគីទាំង អស់នៅថៃរួមដៃគ្នាស្វែងរកវិធានការមួយដោះស្រាយ វិបត្តិតាម រយៈការសន្ទនា។

នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសនេះ លោកស្រី Yingluck Shinawatra (Image: Vietnam+) (VOVworld) – បន្ទាប់ពីតុលាការរដ្ឋធម្មនុញ្ញថៃបានចេញសាលក្រមអំពីការទម្លាក់ពី ដំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសនេះ លោកស្រី Yingluck Shinawatra រួមជាមួយសមាជិកនៃគណៈរដ្ឋមន្ត្រីចំនួន ៩ រូប ដោយការរំលោភសិទ្ធិអំណាចនិង រដ្ឋធម្មនុញ្ញ នាថ្ងៃទី ៧ ឧសភា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បាន អំពាវនាវឲ្យភាគីទាំងអស់នៅថៃរួមដៃគ្នាស្វែងរកវិធានការមួយដោះស្រាយវិបត្តិតាម រយៈការសន្ទនា។ នាថ្ងៃដ៏ដែល អាមេរិកក៏បានអំពាវនាវឲ្យភាគីនានានៅថៃអត់ធ្មត់ អំពើហឹង្សាបន្ទាប់ពីសាលក្រមរបស់តុលាការ ហើយដោះស្រាយភាពតានតឹង នយោបាយដោយសន្តិវិធីនិងប្រជាធិបតេយ្យដើម្បីប្រជាជនថៃអាចជ្រើសរើសគណៈ ដឹកនាំដ៏ត្រឹមត្រូវ។ ក្នុងពេលនោះ នាថ្ងៃទី ៨ ឧសភា កំលាំងប្រឆាំងរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី Yingluck បានប្រកាសជាច្រើនលើកជាច្រើនសារថា៖ គេនឹង បង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីលោកស្រី Yingluck និងគណៈរដ្ឋមន្ត្រីត្រូវបានទម្លាក់ ពីដំណែង។ អ្នកនាំពាក្យកំលាំងធ្វើបាតុកម្ម លោក Akanat Promphan បានចាត់ទុកថា៖ គណៈបក្សកាន់អំណាច Pue Thai បានតែងតាំងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ពាណិជ្ជកម្ម Niwatthamrong Boonsongpaisan ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នថ្មី គឺខុសច្បាប់។ ក្នុងពេលនេះ អ្នកគាំទ្រលោកស្រី Yingluck នឹងធ្វើបាតុកម្មធំនាថ្ងៃទី ១០ ឧសភា៕
Related
More





