សហគមន៍អន្តរជាតិវាយតំលៃយ៉ាងសកម្មចំពោះកិច្ចព្រមព្រៀងនុយគ្លេអ៊ែរអ៊ីរ៉ង់
15/07/2015 08:34
(VOVworld) - អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាថ្ងៃទី១៤ កក្កដា បានសង្កត់ធ្ងន់ថា កិច្ចព្រម ព្រៀង ដែលទទួលបាននៅទីក្រុង វីយែន របស់អូទ្រីស ជាសមិទ្ធិផលសំខាន់នៃគោល នយោបាយស្វិតស្វាញ និងការទូតអន្តរជាតិ។

កិច្ចប្រជុំរបស់បណ្ដារដ្ឋមន្រ្តីការបរទេសក្រុមP៥+១នៅទីក្រុងវីយែននាថ្ងៃទី១៣ កក្កដា (រូបថត៖Xinhua/Vietnamplus) (VOVworld) - សហគមន៍អន្តរជាតិបន្តមានការវាយតំលៃយ៉ាងសកម្មចំពោះកិច្ចព្រម ព្រៀងនុយគ្លេអ៊ែរប្រវត្តិសាស្ត្ររវាងក្រុម P៥+១និងអ៊ីរ៉ង់។អធិការបតីអាល្លឺម៉ង់ លោក ស្រី Angela Merkel នាថ្ងៃទី១៤ កក្កដា បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង ដែលទទួល បាននៅទីក្រុង វីយែន របស់អូទ្រីស ជាសមិទ្ធិផលសំខាន់នៃគោល នយោបាយស្វិត ស្វាញនិងការទូតអន្តរជាតិ។លោកស្រីបានថ្លែងថា លទ្ធផលនេះមាន អត្ថន័យដ៏ សំខាន់ចំពោះស្ថានភាពសន្តិសុខនៅតំបន់ទាំងមូលក៏ដូចជានៅក្រៅ តំបន់ផង ដែរ។ នាថ្ងៃដដែល អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg ក៏បានអបអរសាទរឯកសារដែលទើបនឹងទទួលបាននេះ។ក្រសួង ការបរទេសអង់គ្លេសបានចេញសេចក្ដីប្រកាសដោយបានឲ្យដឹងថា រដ្ឋមន្រ្តីការ បរទេសលោក Philip Hammond អបអរសាទរការទទួលបានកិច្ចព្រម ព្រៀងពោល ខាងលើ។ជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែង ថា កិច្ចព្រមព្រៀងនុយគ្លេអ៊ែរជាមួយអ៊ីរ៉ង់នឹងបើកផ្លូវសំរាប់ សម្ព័ន្ធភាពដ៏ធំទូ លាយ១ដើម្បីប្រយុទ្ធប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស និងអង្គការ ភេរវកម្មផ្សេងៗទៀត៕
Related





